ដោយសំអាងយ៉ាងខ្លីថា «មូលហេតុផ្ទាល់ខ្លួន» ពីទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជាដ៏មានប្រជាប្រិយភាព ដែលជាប់ឈ្មោះជាទណ្ឌិតនៅស្ថាប័នតុលាការកម្ពុជានោះ បានសម្រេចប្រកាសជាលាយលក្ខណ៍អក្សរលាលែងពីប្រធាន និងពីសមាជិកភាពគណបក្សជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
លិខិតលាយលក្ខណ៍អក្សរចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក សម រង្ស៊ី ដែលជម្រាបជូនគណៈកម្មាធិការអចិន្ដ្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖