ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

ចាត់ការមិនរើសមុខ ! ចាប់ខ្លួនក្មួយប្រុសមេធាវីម្នាក់ដែលជាទីប្រឹក្សាលោកប្រធានាធិបតី Rodrigo Dutere ពីបទចែកចាយថ្នាំញៀនខុសច្បាប់

គេហទំព័រ Inquirer បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០១៧នេះឲ្យដឹងថា ក្មួយប្រុសម្នាក់របស់លោកមេធាវី Jesus Dureza ជាទីប្រឹក្សានយោបាយ និងកិច្ចការសន្តិភាពរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានភ្នាក់ងារប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន (PDEA) ប្រទេសហ្វីលីពីនចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ ពីបទចែកចាយថ្នាំញៀនខុសច្បាប់ ។

ភ្នាក់ងារប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រទេសហ្វីលីពីន (PDEA) បានឲ្យដឹងថា  លោក John Paul Dureza ត្រូវជាក្មួយប្រុសលោកមេធាវី Jesus Dureza ទីប្រឹក្សារបស់លោកប្រធានាធិបតី Rodrigo Duterte ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ជាមួយបុរសម្នាក់ទៀត ពីបទចែកចាយថ្នាំញៀនខុសច្បាប់ប្រភេទ Methamphetamine ទម្ងន់១៥ក្រាម នៅគេហដ្ឋានរបស់ជនសង្ស័យផ្ទាល់ក្នុងទីក្រុង Davao ។

លោកមេធាវី Jesus Dureza អាយុ៦៩ឆ្នាំ ជាទីប្រឹក្សានយោបាយ និងកិច្ចការសន្តិភាពរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថ្លែងឲ្យដឹងថា លោកមានភាពអាម៉ាស់ណាស់ដែលក្នួយប្រុសរបស់លោកប្រព្រឹត្តការចែកចាយថ្នាំញៀនខុសច្បាប់ រហូតដល់ត្រូវបានភ្នាក់ងារ PDEA ចាប់ខ្លួនដ៏គួរភ្ញាក់ផ្អើលនោះ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.