ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

យុវតី​ជា​សិស្ស​ថ្នាក់​ទី​៩ ដែល​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​សំបុត្រកំណើត កើត​ថ្ងៃទី​៣១ ខែកុម្ភៈ របៀប «​គ្មាន​ពីរ​លើ​ពិភពលោក​» នឹង​ទទួលបាន​ការកែតម្រូវ​

យុវតី​រងគ្រោះ​ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ចេញ​សេចក្ដីចម្លង​សំបុត្រ​បញ្ជា​ក់​កំណើត​ចុះ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧ (​សំបុត្រ​បញ្ជាក់​កំណើត​ដើម​ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០០៤) ដោយ​ដាក់​ថ្ងៃ ខែ ឆ្នាំ​កំណើត​ថា «​កើត​ថ្ងៃទី​៣១ ខែកុម្ភៈ ឆ្នាំ​២០០០» ដែលជា​ការបញ្ជាក់​របៀប «​គ្មាន​ពីរ​លើ​ពិភពលោក​» ឈ្មោះ ផល់ រក្សា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ មាន​ទីលំនៅ​ភូមិ​បូ​ពឹង ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នឹង​ទទួលបាន​ការដោះស្រាយ​កែតម្រូវ​ឡើងវិញ​ក្រោម​ការសម្របសម្រួល​ពី​អាជ្ញាធរ​ខេត្តកំពង់ធំ និង​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តកំពង់ធំ ។​

31-02-2000-2

​យុវតី ផល់ រក្សា បានបញ្ជាក់​ប្រាប់​អាជ្ញាធរ​ឲ្យ​ដឹងថា ការធ្វើ​បញ្ជី​ជាតិ (​សំបុត្រកំណើត​)​នេះ នាង​មិន​បានដឹង​អ្វី​ទាំងអស់ ពីព្រោះ​កាលនោះ​នាង​នៅ​តូច​នៅឡើយ (​អាយុ​ទើបបាន​៤​ឆ្នាំ​) និង​ឪពុក ម្ដាយ​នាង​មិនចេះ​អក្សរ​ជាតិ គឺ​ពឹង​លើ​មន្ដ្រី​សមត្ថកិច្ច​ជា​អ្នកធ្វើ​បញ្ជី​ជាតិ​ឲ្យ តែ​បែរជា​ធ្វើ​ខុស​ឲ្យ​នាង​ទៅវិញ ដោយ​ថ្ងៃ ខែ ឆ្នាំ​កំណើត​ពិត​របស់​នាង គឺ​កើត​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០០០ ។​

31-02-2000

​នេះ​គឺជា​ព័ស្ដុតាង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​របៀបរបប​ធ្វើការ​ខ្ជីខ្ជា និង​ធ្វេសប្រហែស​របស់​មន្ដ្រី​អត្រានុកូលដ្ឋាន​មួយចំនួន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិនចេះ ឬ​មិនសូវ​ចេះអក្សរ​ក្លាយទៅជា​ជនរងគ្រោះ​ទាំង​អយុត្តិធម៌​បំផុត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.