ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ចិន «ឆេះដុំខ្លាំង» ក្នុងរឿងអាមេរិកបញ្ជូននាវាចម្បាំងដ៏ទំនើបបំពាក់មីស៊ីល និងអាវុធកាំរស្មី Laser តម្លៃជាង៤ពាន់លានដុល្លារទៅកាន់កូរ៉េខាងត្បូង

គេហទំព័រសារព័ត៌មាន Sputnik បានផ្សព្វផ្សាយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងបញ្ជូននាវាចម្បាំងដ៏ទំនើបរបស់ខ្លួនធុន USS Zumwalt (DDG-1000) បំពាក់ដោយកាំជ្រួចមីស៊ីលវាយលុកធុន Tomahawk និងមីស៊ីលនាំផ្លូវធុន SM-1 ,SM-2 ,SM-6 ព្រមទាំងអាវុធកាំរស្មី Laser មានតម្លៃជាង៤ពាន់លានដុល្លារ ទៅកាន់កោះ Jelu ប្រទេសកូរ៉េខាងត្បូង បានបង្កឲ្យប្រទេសចិនសម្ដែងនូវការក្ដៅក្រហាយ «ឆេះដុំយ៉ាងខ្លាំង» ។

លោកឧត្តមនាវី Harry B.Harris មេបញ្ជាការយោធាសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ឲ្យដឹងថា ទោះបីមិនទាន់កំណត់អំពីពេលវេលាជាក់លាក់នៅឡើយក៏ដោយ ក៏សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូននាវាចម្បាំងដ៏ទំនើបធុន USS Zumwalt (DDG-1000) ទៅកាន់កោះ Jelu ជាទីតាំងទាហានជើងទឹករបស់ប្រទេសកូរ៉េខាងត្បូង ខណៈប្រទេសកូរ៉េខាងជើងកំពុងធ្វើការគំរាមកំហែងខាងអាវុធមីស៊ីលឥតឈប់ឈរ ។

នាវាចម្បាំងសហរដ្ឋអាមេរិកដ៏ទំនើបធុន USS Zumwalt (DDG-1000) មានប្រវែង១៨២,៩ម៉ែត្រ បំពាក់ដោយកាំជ្រួចវាយលុកធុន Tomahawk និងមីស៊ីលនាំផ្លូវធុន SM-1 ,SM-2 ,SM-6 ដែលអាចវាយស្ទាក់មីស៊ីលរបស់សត្រូវបានគ្រប់កាលៈទេសៈ ព្រមទាំងមានបំពាក់ដោយអាវុធកាំរស្មី Laser ផង ។ នាវាចម្បាំងធុន USS Zumwalt (DDG-1000) នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងកងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិក នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ដោយមានតម្លៃ៤,៤ពាន់លានដុល្លារ ។

គម្រោងការបញ្ជូននាវាចម្បាំងដ៏ទំនើបរបស់សហរដ្ឋអាមេរិកធុន USS Zumwalt (DDG-1000) បំពាក់ដោយកាំជ្រួចមីស៊ីលវាយលុកធុន Tomahawk និងមីស៊ីលនាំផ្លូវធុន SM-1 ,SM-2 ,SM-6 ព្រមទាំងមានបំពាក់ដោយអាវុធកាំរស្មី Laser មកកាន់ប្រទេសកូរ៉េខាងត្បូងនោះ បានបង្កឲ្យប្រទេសចិនក្ដៅក្រហាយ «ឆេះដុំយ៉ាងខ្លាំង» ដោយធ្វើការចោទប្រកាន់ថា គឺជាអំពើនាំឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹង ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.