ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ប្លែកអស្ចារ្យទៀតហើយ ! ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte គ្រោងបញ្ជូនប៉ូលិសពុករលួយឲ្យទៅប្រយុទ្ធនឹងក្រុមឧទ្ទាមអ៊ីស្លាម Abu Sayyaf ដ៏សាហាវ

គេហទំព័រ The International បានផ្សព្វផ្សាយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា លោកប្រធានាធិបតីប្រទេសហ្វីលីពីន Rodrigo Duterte គ្រោងនឹងបញ្ជូនក្រុមមន្ដ្រីប៉ូលិសជាប់ឈ្មោះក្នុងសំណុំរឿងពុករលួយជាង២០០នាក់ឲ្យទៅប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាម Abu Sayyaf ដែលជាក្រុមឧទ្ទាមល្បីល្បាញខាងកាត់ក្បាលមនុស្សសម្លាប់ដ៏សាហាវព្រៃផ្សៃ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមមន្ដ្រីប៉ូលិសពុករលួយដែលលោកប្រធានាធិបតី Rodrigo Duterte គ្រោងបញ្ជូនឲ្យទៅវាយប្រយុទ្ធនឹងក្រុមឧទ្ទាមអ៊ីស្លាម Abu Sayyaf បន្ទាប់ពីបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ជាសាធារណៈនោះ គឺជាក្រុមមន្ដ្រីប៉ូលិសប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង ដោយសុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឧក្រិដ្ឋធំៗ ដូចជា ការចាប់ខ្លួនមនុស្សខុសច្បាប់ និងការជំរិតមនុស្សយកប្រាក់ខុសច្បាប់ …។

ក្រុមមន្ដ្រីប៉ូលិសពុករលួយទាំងជាង២០០នាក់នោះ នឹងត្រូវបញ្ជូនទៅកាន់កោះ Basilan ជាទីកន្លែងកំណើតរបស់ក្រុមឧទ្ទាមអ៊ីស្លាម Abu Sayyaf និងក៏ជាតំបន់ល្បីល្បាញខាងកើតមានអំពើជំរិតមនុស្សយកប្រាក់ កាត់ក្បាលមនុស្សសម្លាប់ និងការវាយប្រហារយ៉ាងសាហាវមកលើប៉ុស្ដិ៍ប៉ូលិស និងអាជ្ញាធរមូលដ្ឋានញឹកញយដងទៀតផង ពោលគឺអាចាត់ទុកថា ជាតំបន់នៃពួកភេរវករធ្វើសកម្មភាពភេរវកម្មដ៏កក្រើក ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.