ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

ចុងឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចំណាយលុយ​ជាង​២៤​ម៉ឺន​ដុល្លារ​ទូទាត់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង លើ​ការជួល​ឡាន​ឲ្យ​ភ្ញៀវ​ជិះ​

រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ ធ្លាប់​បានផ្ដល់​សិទ្ធិផ្ដាច់មុខ​ឲ្យ​ក្រុមហ៊ុន Royal Cambodian Limousine Service Co.,Ltd. មាន​លោក​ឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជា​អ្នកគ្រប់គ្រង ដើម្បី​ផ្គត់ផ្គង់​សេវា​រថយន្ដ​ប្រណីត​ជា​ផ្លូវការ​ចាប់តាំងពី​អាណត្តិ​ទី​៤​មកម្ល៉េះ និង​បានកំណត់​ដាច់​ណាត់​ថា មិន​អនុញ្ញាត​ឲ្យ​គ្រប់​ក្រសួង ស្ថ​ប័ន ប្រើប្រាស់​សេវា​រថយន្ដ​ប្រណីត​សម្រាប់​រាល់​ការដឹកជញ្ជូន​គណៈប្រតិភូ និង​ភ្ញៀវ​បរទេស​ដែល​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រៅពី​សេវា​របស់​ក្រុមហ៊ុន Royal Cambodian Limousine Service Co.,Ltd. នេះឡើយ ។​

ក្រោមរូបភាព​សិទ្ធិផ្ដាច់មុខ​នេះ ប្រភពព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៩៦៨​លាន​រៀល ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦១ (​សេវាកម្ម​) ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​ទូទាត់​ថ្លៃ​បំណុល​សេវា​ប្រើប្រាស់​រថយន្ដ​ប្រណីត​របស់​ក្រុមហ៊ុន Royal Cambodian Limousine Service Co.,Ltd. មាន​លោក​ឧកញ៉ា គិត ម៉េង ជា​ថៅកែ ៕​

apa-3

apa-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.