ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

អាមេរិក និងជប៉ុនរួមដៃគ្នាចំណាយលុយជាង៣ពាន់លានដុល្លារផលិតមីស៊ីលធុន SM-3 Block IIA បង្ក្រាបមីស៊ីលកូរ៉េខាងជើង និងបាញ់សាកល្បងប្រកបដោយជោគជ័យ

គេហទំព័រ Navy.mil របស់អាមេរិកបានផ្សព្វផ្សាយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា សហរដ្ឋអាមេរិក និងជប៉ុនបានរួមដៃគ្នាធ្វើការអភិវឌ្ឍផលិតមីស៊ីលរយៈចម្ងាយឆ្ងាយធុន Standard Missile-3 (SM-3) Block IIA ដែលជាផ្នែកមួយនៃប្រព័ន្ធខែលការពារមីស៊ីលធុន Aegis Ballistic Missile Defence System និងបានបាញ់បង្ហោះតេស្តសាកល្បងប្រកបដោយជោគជ័យនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅឯនាយកោះ Kauai រដ្ឋ Hawaii សហរដ្ឋអាមេរិក ។

លោក Chris Johnson មន្ដ្រីអ្នកនាំពាក្យអង្គភាពការពារមីស៊ីលរបស់សហរដ្ឋអាមេរិកបាននិយាយឲ្យដឹងថា មីស៊ីលធុន SM-3 ជាប្រភេទខែលការពារមីស៊ីលនេះ ត្រូវបានសហរដ្ឋអាមេរិក និងជប៉ុនផលិតអភិវឌ្ឍរួមគ្នាចាប់តាំងពីអំឡុងឆ្នាំ២០០៦មកម៉្លេះ ដើម្បីទប់ទល់នឹងសមត្ថភាពគំរាមកំហែងនៃមីស៊ីលវាយលុករបស់ប្រទេសកូរ៉េខាងជើង ជាពិសេសសំដៅមកលើប្រទេសជប៉ុន ។

ការផលិតអភិវឌ្ឍមីស៊ីលធុន SM-3 Block IIA រួមគ្នាជាលើកទី១រវាងសហរដ្ឋអាមេរិក និងជប៉ុន ដែលអាចបាញ់បានរយៈចម្ងាយយ៉ាងតិច២ ៥០០គីឡូម៉ែត្រ និងល្បឿនយ៉ាងតិច៤,៥គីឡូម៉ែត្រក្នុង១វិនាទីនោះ (អាចបាញ់ដល់ទឹកដីប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប្រមាណ០៤នាទីប៉ុណ្ណោះ) គឺសហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់ប្រមាណ២,២ពាន់លានដុល្លារ និងជប៉ុនចំណាយទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.