ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ប្រយ័ត្ន​ស្លាប់ ! ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte គំរាម​សម្លាប់​អ្នក​ដែល​មិន​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋាភិបាល​

​បន្ទាប់ពី​បានសម្លាប់​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​អស់​ប្រមាណ​៧ ០០០​នាក់ ក្នុង​សង្គ្រាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​កណ្ដាប់ដៃ​ដែក​របស់លោក Rodrigo Duterte ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​រួចមក ឥឡូវ​ដល់​វេន​បណ្ដា​ក្រុមហ៊ុន និង​ក្រុម​បុគ្គល​ជាប់ពន្ធ​មួយចំនួន​ទៀតហើយ ដោយ​លោក​ប្រធានាធិបតី​រូបនេះ​បានធ្វើការ​ព្រមាន​ថា នឹង​សម្លាប់ចោល​ប្រសិនបើ​បណ្ដា​ក្រុមហ៊ុន និង​ក្រុម​បុគ្គល​ជាប់ពន្ធ​ទាំងនោះ​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​ជូន​ដល់​រដ្ឋាភិបាល ។​

​បណ្ដាញសារព័ត៌មាន Philippine Inquirer បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧​ម្សិលមិញ​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង Malacanang លោក​ប្រធានាធិបតី Rodrigo Duterte បាន​ផ្ញើ​សារ​ព្រមាន​ខ្លាំងៗ​ទៅដល់​បណ្ដា​ក្រុមហ៊ុន និង​បុគ្គល​ជាប់ពន្ធ​ដែល​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋាភិបាល​ថា «​អ្នកជា​មនុស្ស​ចោលម្សៀត​ណាស់ ត្រូវ​បង់ពន្ធ​មក ។ បើ​មិន​ដូចនេះ​ទេ ខ្ញុំ​នឹង​សម្លាប់​អ្នក​» ( You sons of bitches, pay up. If not, I will kill you. ) ។​

​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​គូសបញ្ជាក់ថា « អ្នក​ត្រូវ​បង់ពន្ធ​មក​ឲ្យ​រដ្ឋាភិបាល ពីព្រោះ​រដ្ឋាភិបាល​ត្រូវការ​ចំណូល​ពន្ធ​ដើម្បី​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ » ។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតី​រូបនេះ​បាន​ធានា​អះអាង​ចំពោះមុខ​ក្រុម​ពាណិជ្ជករ​ដឹកនាំ​ពាណិជ្ជ​កម្ម​ថា « នឹង​មិនមាន​អំពើពុករលួយ​នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​ឡើយ » ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.