ថ្ងៃ ចន្ទ ទី ២១ ខែ កញ្ញា ឆ្នាំ ២០២០

ជនជាតិយួន​បែក​ប្រាជ្ញា​ឆ្លាត​ប្តូរ​ឈ្មោះ​ជាលំនាំខ្មែរ​ និង​ចិន​ហូរហែ​ នៅពេល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពីរាជរដ្ឋាភិបាល​បុរសខ្លាំង​

នៅពេល​ទទួលបាន​​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​ (សំណើ) របស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជានោះ​ គឺជនជាតិយួន​ជាច្រើននាក់​បាន​បែកប្រាជ្ញាឆ្លាត​ ដោយ​ប្តូរឈ្មោះដើម​របស់ខ្លួន​ទៅជាឈ្មោះ​លំនាំខ្មែរ​ និង​ចិនព្រោងព្រាត​ ដើម្បីងាយស្រួល​ក្នុងការ​ប្រាស្រ័យទាក់ទង​ក្នុង​ជីវភាព​សង្គមខ្មែរ​នាសម័យបច្ចុប្បន្ន​​ ដូចជាឈ្មោះ «ជា ដារ៉ា» ឈ្មោះ «កែវ តារា» ឈ្មោះ «សុខ សាន្ត» ឈ្មោះ «ទា ខា» និងឈ្មោះ «លី តុងហួរ» …​ ។ល។

ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញឲ្យឃើញដូចខាងក្រោម​៖ 

dara-vn01

១- បុរសជនជាតិយួនឈ្មោះ ផាម សួនសុន (Pham Xuan Son)​​​ អាយុ៤៤ឆ្នាំ ទទួលបាន​សញ្ជាតិខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយព្រះរាជក្រឹត្យលេខ​នស/រកត/១២១៦/១១៥៨ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដោយប្តូរឈ្មោះទៅជា​ ជា ដារ៉ា (Chea Dara)។

tea-kha-vn

២-​បុរស​ជនជាតិ​យួន​ឈ្មោះ​ ងៀង​ សាន​មាន​ញិ​ន​ (Nguyen​ San​ Mien​ Nhan)​ អាយុ​៤៥​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៤៨​ ចុះ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ ទា​ ខា​ (Tea​ Kha)​ ។​

ly-tong-hour-vn

៣-​បុរស​ជនជាតិ​យួន​ឈ្មោះ​ ឡេ​ បា​គឿ​ង​ (Le​ Ba​ Cuong)​ អាយុ​៣៩​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៤២​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ លី​ តុង​ហួរ​ (Ly​ Tong​ Hour)​ ។​

sok-san-vn

៤-​បុរស​ជនជាតិ​យួន​ឈ្មោះ​ ហ៊ី​ន​ ដាង​ ខាវ​ (Huynh​ Dang​ Khoa)​ អាយុ​២៨​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៥៩៤​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ សុខ​ សាន្ត​ (Sok​ San)​ ។​

keo-dara-vn

៥-​បុរស​ជនជាតិ​យួន​ឈ្មោះ​ ឡេ​ ឌិ​ញ​ប៊ូ​ (Le​ Dinh​ Buu)​ អាយុ​៥៨​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៧៩​ ចុះ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៥​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ កែវ​ តារា​ (Keo​ Dara)​ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.