ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ព្រះសង្ឃ​កាន់សាសនា​ព្រះពុទ្ធ​១​អង្គ ត្រូវបាន​ប៉ូលិស​មី​យ៉ាន់​ម៉ា​ចាប់​ព្រះកាយ​ក្នុង​រឿង​លាក់ទុក​ថ្នាំញៀន​ជាង​៤​លាន​គ្រាប់​

​គេហទំព័រ Ibtimes របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ សមត្ថកិច្ច​ប៉ូលិស​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ចាប់​ឃាត់​ព្រះកាយ​ព្រះសង្ឃ​កាន់សាសនា​ព្រះពុទ្ធ​មួយ​ព្រះអង្គ​ពេល​កំពុង​គង់​នៅលើ​រថយន្ដ​និមន្ដ​ចេញពី​ភូមិ Shwe Baho ក្រុង Maungdaw ខេត្ត Rakhine ជាប់​ព្រំប្រទល់​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Methamphetamine) ចំនួន​៤០​ម៉ឺន​គ្រាប់​នៅក្នុង​រថយន្ដ ។​

​លោក Kyaw Mya Win មន្ដ្រីប៉ូលិស​ក្នុង​តំបន់​បាន​រាយការណ៍​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ឲ្យ​ដឹងថា ព្រះសង្ឃ​កាន់​ព្រះពុទ្ធសាសនា​ដែល​ត្រូវ​ប៉ូលិស​ចាប់​ឃាត់​ព្រះកាយ​ក្នុង​បទល្មើស​ជាក់ស្ដែង​នោះ​មាន​ព្រះនាម​ថា «Arsara» ខណៈ​ព្រះអង្គ​កំពុង​និមន្ដ​តាម​រថយន្ដ​មួយគ្រឿង ។ ការឆែកឆេរ​ដំបូង​ប៉ូលិស​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ Methamphetamine ក្នុង​រថយន្ដ​ចំនួន​៤០​ម៉ឺន​គ្រាប់ និង​បន្ទាប់មក​ប៉ូលិស​បាន​រកឃើញ​ថ្នាំញៀន​ចំនួន​៤,២​លាន​គ្រាប់​ទៀត​ដែល​លាក់ទុក​នៅក្នុង​កុដិ​របស់​ព្រះអង្គ ។ ដូច្នេះ ព្រះសង្ឃ​អង្គ​នេះ​បាន​លួច​លាក់ទុក​ថ្នាំញៀន​សរុប​ចំនួន​៤,៦​លាន​គ្រាប់ ។​

​កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លងទៅ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ឧ​ក្រិដ្ដ​កម្ម​របស់​អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ឲ្យ​ដឹងថា ថ្នាំញៀន​ប្រភេទ Methamphetamine ត្រូវបាន​គេ​ផលិត​ចេញ​ជា​២​ទម្រង់ គឺ Methamphetamine Tablets និង Crystalline Methamphetamine ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.