ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

កាន់តែល្បីហើយ ! ប្រធានាធិបតីអាមេរិក Donald Trump រងនូវបណ្ដឹង៥២ករណីក្នុងរយៈពេលកាន់តំណែងត្រឹម១៤ថ្ងៃ

តាមតួលេខរបស់ការិយាល័យរដ្ឋបាលតុលាការសហរដ្ឋអាមេរិកបានឲ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧មក គឺក្នុងរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ លោក Donald Trump បានទទួលរងនូវបណ្ដឹងប្រឆាំងនឹងរូបលោករហូតដល់ទៅ៥២ករណីមកពីបណ្ដារដ្ឋចំនួន១៧ ដែលជាបណ្ដឹងដ៏ច្រើនលើសលប់បើធៀបនឹងបណ្ដាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកផ្សេងៗទៀតដល់ទៅជាង១០ដង ។

សារព័ត៌មាន NBC News បានផ្សព្វផ្សាយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា ពាក្យបណ្ដឹងប្រឆាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺមានចំនួនច្រើនលើសលប់បើធៀបទៅនឹងអតីតលោកប្រធានាធិបតី Barack Obama មានចំនួនត្រឹម០៣ករណី អតីតលោកប្រធានាធិបតី George W.Bush និងអតីតលោកប្រធានាធិបតី Bill Clinton មានចំនួនត្រឹមតែ០៤ករណីប៉ុណ្ណោះ ។

ដូច្នេះ លោក Donald Trump អាយុ៧០ឆ្នាំ ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ទទួលបាននូវភាពល្បីល្បាញប្លែក និង «ខ្លាំងទាំងព្រម» បើប្រៀបធៀបទៅនឹងបណ្ដាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកទាំងឡាយ គឺ ៖ ១-មានទ្រព្យសម្បត្តិច្រើនជាងគេ (គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានទ្រព្យសម្បត្តិចំនួន៤,៥ពាន់លានដុល្លារ) ២-រៀបការប្រពន្ធបានច្រើនដងជាងគេ (ចាប់តាំងពីអំឡុងឆ្នាំ១៩៧៧មកបានរៀបការប្រពន្ធចំនួន៣ដងរួចហើយ) ៣-ទទួលរងនូវពាក្យបណ្ដឹងក៏ច្រើនជាងគេ (ចូលកាន់តំណែងបានត្រឹម១៤ថ្ងៃ មានពាក្យបណ្ដឹងរហូតដល់ចំនួន៥២ករណី មកពីរដ្ឋចំនួន១៧ផ្សេងៗគ្នា) ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.