ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

តុលាការអាមេរិកមិនខ្លាចអំណាចប្រធានាធិបតី ! Donald Trump ខឹងសម្បានឹងតុលាការដែលសម្រេចលុបចោលបម្រាមអន្តោប្រវេសន៍របស់ខ្លួន

សារព័ត៌មាន BBC បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងដំណើរការជាធម្មតាឡើងវិញទៅលើបម្រាមធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីបណ្ដារដ្ឋកាន់សាសនាឥស្លាមទាំង៧ប្រទេសចូលទឹកដីអាមេរិក បន្ទាប់ពីបម្រាមដែលដាក់ចេញដោយលោកប្រធានាធិបតី Donald Trump នេះត្រូវបានសម្រេចលុបចោលដោយតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកមានការិយាល័យនៅ Seattle កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ ខណៈទិដ្ឋាការចំនួនប្រមាណ៦០ ០០០ ធ្លាប់បានបង្កកទុកក្រោមអំណាចបទបញ្ជារបស់លោកប្រធានាធិបតី ។

លោកប្រធានាធិបតី Donald Trump ដែលចាត់ទុកបម្រាមរបស់លោក គឺក្នុងបំណងការពារដល់ប្រជាពលរដ្ឋអាមេរិកទាំងមូលនោះបានឆ្លើយតបថា ការសម្រេចរបស់តុលាការសហព័ន្ធ គឺជាប្រការដែលនឹកស្មានមិនដល់ ហើយលោកអះអាងថា នឹងបន្តស្នើឲ្យមានដំណើរការអនុវត្តបម្រាមអន្តោប្រវេសន៍នោះសាជាថ្មីទៀត ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.