ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

បុរស​ខ្លាំង​បង្គាប់​ឲ្យ​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​ ក្នុង​នោះ​មាន​ដី​អតីត​មេ​ប៉ូលិស​ ហេង​ ពៅ​ ផង​ ក្នុង​ស្មារតី​ទទួលខុសត្រូវ​

​យោង​តាម​របាយការណ៍​ជា​លិខិត​លាយលក្ខណ៍អក្សរ​លេខ​១៩៨​ ដ​ន​ស​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៧​ របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​(​ដ​ន​ស​)​ ស្តី​ពី​ករណី​វិវាទ​ដីធ្លី​ពាក់ព័ន្ធ​នឹង​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ និង​ចំណារ​យល់ព្រម​ចុះ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៧​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​ដូច​តទៅ​ ៖​ ១-​តម្រូវ​ឲ្យ​លោកស្រី​ ស៊ុ​យ​ សុ​ផា​ន​ ចូលរួម​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ និង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​សុ​ឆន្ទៈ​បញ្ចប់​វិវាទ​ និង​ស្មារតី​ទទួលខុសត្រូវ​ ។​ ២-​រដ្ឋបាល​សុរិយោដី​ផ្អាក​ការ​ចុះបញ្ជី​ ឬ​ធ្វើការ​ផ្ទេរ​ផ្ទូរ​ដី​ដែល​មិន​ទាន់​ដោះស្រាយ​រួច​ ជៀសវាង​ធ្វើ​ឲ្យ​វិវាទ​កាន់តែ​រីក​រាលដាល​តទៅ​ទៀត​ ដោយ​ស្មារតី​លិខិត​លេខ​១០៥​ស​ជ​ណ​.​ឧស​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

suy-sophan-case

​របាយការណ៍​របស់​ក្រសួង​ ដ​ន​ស​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ អគ្គ​នាយិកា​ក្រុមហ៊ុន​ផា​ន​ អ៊ី​ម៉ិច​ មាន​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ ចំនួន​៥៥៤​គ្រួសារ​ (​ភូមិសាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ចំនួន​៤៦០​គ្រួសារ​ និង​ភូមិសាស្ត្រ​ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ចំនួន​៩៤​គ្រួសារ​)​ ។​

suy-sophan-case-5

​តារាងបញ្ជី​ករណី​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ និង​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ដែល​រៀបចំ​ដកស្រង់​ឡើង​ដោយ​ក្រសួង​ ដ​ន​ស​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្នុង​ចំណោម​ភាគី​វិវាទ​ដីធ្លី​ជាមួយ​ភាគី​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ជាង​៥០០​គ្រួសារ​នោះ​ ក៏​មាន​ក្រុម​គ្រួសារ​របស់​លោក​ ហេង​ ពៅ​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៣៤០​ អតីត​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ និង​អតីត​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ផង​ដែរ​ ដោយ​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ទទួល​រង​ការ​ចោទប្រកាន់​ថា​ បាន​សាងសង់​សំណង់​រឹង​មាំ​នៅ​លើ​ទីតាំង​ដី​របស់​លោក​ ហេង​ ពៅ​ ឋិត​ក្នុងភូមិ​អូរ​អណ្តូង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

suy-sophan-case-1

suy-sophan-case-2.

suy-sophan-case-3

suy-sophan-case-4

​លោកស្រី​ ស៊ុ​យ​ សុ​ផា​ន​ អគ្គ​នាយិកា​ក្រុមហ៊ុន​ផា​ន​ អ៊ី​ម៉ិច​ ដែល​ជា​ឈ្មួញ​សម្បូរ​រឿងអាស្រូវ​ក្នុង​មុខរបរ​ជំនួញ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ផង​ ជាមួយ​រដ្ឋ​ផង​ និង​មាន​ល្បិច​សមគំនិត​ជាមួយ​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លើ​ការ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ដែល​ទទួល​បាន​ពី​រដ្ឋ​តាម​រយៈ​លិខិត​សេចក្តីជូនដំណឹង​ «​ស​.​ជ​.​ណ​»​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​រដ្ឋ​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ត្រូវជា​ដន្លងដងស្នែង​ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​នោះ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៥/២៥៩​ ចុះ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០០៥​ តាម​សំណើ​(​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​)​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ៕​

suy-sophan-letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.