ថ្ងៃ ចន្ទ ទី ២១ ខែ កញ្ញា ឆ្នាំ ២០២០

រដ្ឋសភា​ចាយ​លុយ​ជាង​១១​ម៉ឺន​ដុល្លារ​លើ​ការ​ជួល​ឡាន​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង​ រៀបចំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨

​មហាសន្និបាត​សភា​តំបន់​អាស៊ី​(APA)​លើក​ទី​៨​ឆ្នាំ​២០១៥​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​ ចាប់ពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ដល់​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ដែល​មាន​ឯកឧត្តម​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​២​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​ ដោយ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨​ឆ្នាំ​២០១៥​នោះ​ រដ្ឋសភា​បាន​ចំណាយ​លុយ​អស់​ជាង​១១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​គ្រាន់តែ​លើ​ការ​ជួល​រថយន្ត​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ ។​

apa

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ បាន​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​ ៤៤៦​ ៣០០​ ០០០​រៀល​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦១(​សេវាកម្ម​)​ជូន​រដ្ឋសភា​ ដែល​មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ជា​ប្រធាន​ និង​មាន​ឯកឧត្តម​ ជាម​ យៀ​ប​ ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​(​គណៈកម្មការ​ទី​២​រដ្ឋសភា​)​ សម្រាប់​ទូទាត់​សង​ទៅ​ឲ្យ​ក្រុមហ៊ុន​ Royal​ Cambodian​ Limousine​ Service​ Co.,​ Ltd.​ មាន​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ ក្នុង​ពិធី​រៀបចំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​(APA)​លើក​ទី​៨​ឆ្នាំ​២០១៥​ ដែល​បាន​ធ្វើ​នៅ​សណ្ឋាគារ​ Sokha​ Phnom​ Penh​ មាន​លោក​ឧកញ៉ា​ សុខ​ គង់​ ជា​អគ្គនាយក​ក្រុមហ៊ុន​ ។​

apa-1

​គួរ​រំលឹក​ជូន​ថា​ រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ធ្លាប់​បាន​ចេញ​សារាចរ​ណែនាំ​មួយ​លេខ​០៧​សរណ​ន​ ចុះ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ប្រើប្រាស់​សេវា​រថយន្ត​ប្រណីត​ ដោយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ឲ្យ​ក្រុមហ៊ុន​ Royal​ Cambodian​ Limousine​ Service​ Co.,​ Ltd.​ ដើម្បី​ផ្គត់ផ្គង់​សេវា​រថយន្ត​ប្រណីត​ និង​បាន​កំណត់​ដាច់​ណាត់​ថា​ មិន​អនុញ្ញាត​ឲ្យ​គ្រប់​ក្រសួង​ ស្ថាប័ន​ ប្រើប្រាស់​សេវា​រថយន្ត​ប្រណីត​សម្រាប់​រាល់​ការ​ដឹក​ជញ្ជូន​គណៈប្រតិភូ​ និង​ភ្ញៀវ​បរទេស​ដែល​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រៅពី​សេវា​របស់​ក្រុមហ៊ុន​ Royal​ Cambodian​ Limousine​ Service​ Co.,​ Ltd.​ នេះ​ឡើយ​ ៕​

apa-3

apa-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.