ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

អា​មេ​រិ​ក ​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​អ៊ី​រ៉​ង់ ​រឿង​បាញ់​សាកល្បង​អាវុធ​មី​ស៊ី​ល​ ខណៈ​អ៊ី​រ៉​ង់​ ប្រកាស​សងសឹក​អា​មេ​រិ​ក​វិញ ​រឿង​កីឡា​ World​ Cup

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹង​ថា​ សហរដ្ឋអាមេរិក​ប្រកាស​អំពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​ រួម​ទាំង​ការ​សម្រេចចិត្ត​ផ្តល់​ជំនួយ​យោធា​ដល់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ទៀត​ផង​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បាញ់​សាកល្បង​អាវុធ​មី​ស៊ី​ល​ផ្លោង​រំលោភ​បំពាន​ទៅ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ រវាង​អ៊ី​រ៉​ង់ ​និង​សហរដ្ឋអាមេរិក​រួច​មក​ ។​

លោក​ Jeffrey​ Lewis​ អ្នក​ជំនាញការ​ខាង​សព្វាវុធ​បាន​ធ្វើការ​កត់​សម្គាល់ថា​ មី​ស៊ី​ល​ផ្លោង​ដែល​អ៊ី​រ៉​ង់​បាន​បាញ់​តេស្ត​សាកល្បង​កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នោះ​ គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​អាវុធ​មី​ស៊ី​ល​ផ្លោង​ធុន​ Musudan​ របស់​កូរ៉េ​ខាងជើង​ ទាំង​សណ្ឋាន​ ទាំង​បច្ចេកវិទ្យា​ ដែល​អាច​វិ​វ​ឌ្ឍ​ពី​មី​ស៊ី​ល​ធុន​ R-27​ Zyb​ របស់​អតីត​សហភាព​សូ​វៀត​ នា​សម័យ​សង្គ្រាមត្រជាក់​ ។​

​មន្ទីរ​យោធា​ Pentagon​ របស់​សហរដ្ឋអាមេរិក​បាន​ដាក់​ការ​សង្ស័យ​ថា​ អ៊ី​រ៉​ង់​ និង​កូរ៉េ​ខាងជើង​អាច​មាន​ទំនាក់ទំនង​សម្ងាត់​លើ​ការ​ជួញដូរ​ ឬ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​អាវុធ​មី​ស៊ី​ល​ផ្លោង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​

​ដោយឡែក​ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ IRNA​ របស់​អ៊ី​រ៉​ង់​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹង​ដែរ​ថា​ ក្រសួងការបរទេស​របស់​អ៊ី​រ៉​ង់​បាន​ដាក់​បម្រាម​ក្រុម​កីឡាករ​បោកចំបាប់​អា​មេ​រិ​ក ​មិន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ World​ Cup​ នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ​ ដែល​អាច​ចាត់​ទុក​ថា​ ជា​ការ​សងសឹក​ទៅ​នឹង​បម្រាម​របស់​លោក​ប្រធានាធិបតី​ Donald​ Trump​ រឿង​ជនអន្តោប្រវេសន៍​ និង​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​កមក​លើ​អ៊ី​រ៉​ង់​ រឿង​បាញ់​សាកល្បង​អាវុធ​មី​ស៊ី​ល​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.