ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ចៅក្រម​និង​ព្រះរាជអាជ្ញា​រង​តុលាការ​ជាន់​ទាប​អាយុ​លើស​ពី​៦០​ឆ្នាំ​១៦​នាក់​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ ខណៈ​ចៅក្រម​តុលាការ​កំពូល​អាយុ​ជាង​៧០​ឆ្នាំ​នៅ​តែ​បន្តការងារ​យ៉ាង​រំភើយ​

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ឧត្តម​ចៅក្រម​នៃ​ក្របខ័ណ្ឌ​ចៅក្រម​១២​នាក់​ និង​ឧត្តម​ព្រះរាជអាជ្ញា​នៃ​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​ចំនួន​៤​នាក់​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​ដាក់​ឲ្យ​ចូល​និវត្តន៍​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៧/០៩៥​ ចុះ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ។​

​ឧត្តម​ចៅក្រម​នៃ​ក្របខ័ណ្ឌ​ចៅក្រម​ចំនួន​១២​នាក់​បម្រើ​ការងារ​នៅ​សាលាដំបូង​នៃ​បណ្តា​ខេត្ត​(​តុលាការ​ជាន់​ទាប​)​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នោះ​ រួម​មាន​ ៖

១-​លោក​ ចេ​ង​ ប៊ុ​ន​លី​ អាយុ​៧១​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ អនុប្រធាន​សាលាដំបូង​ខេត្តកោះកុង​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧២)​ ។​

២-​លោកស្រី​ បេ​ គឹ​ម​យាង​ អាយុ​៧០​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៤​ អនុប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧២)​ ។​

៣-​លោក​ ថោ​ង​ អុល​ អាយុ​៦៨​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៤​ ប្រធាន​សាលាដំបូង​ខេត្តពោធិ៍សាត់​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៦៨)​ ។​

៤-​លោក​ ម៉ក់​ ភា​ង​ អាយុ​៦៨​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ អនុប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៦៨)​ ។​

៥-​លោក​ ខ្លូត​ ពេជ្រ​ អាយុ​៦៦​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨៤)​ ។​

៦-​លោក​ ឌុ​ច​ ច​ន្ថា​ អាយុ​៦៦​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៦​ អនុប្រធាន​សាលាដំបូង​ខេត្តព្រៃវែង​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨២)​ ។​

៧-​លោក​ គាំ​ ឈាន​ អាយុ​៦៥​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ ប្រធាន​សាលាដំបូង​ខេត្តកំពត​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨២)​ ។​

៨-​លោក​ គឹ​ម​ អេ​ង​ អាយុ​៦៥​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៤​ អនុប្រធាន​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧៣)​ ។​

៩-​លោកស្រី​ ស៊ឹ​ម​ សា​ម៉ើ​ អាយុ​៦៤​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧៩)​ ។​

១០-​លោក​ សុខ​ លាង​ អាយុ​៦៤​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៥​ អនុប្រធាន​សាលាដំបូង​ខេត្តក្រចេះ​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧៩)​ ។​

១១-​លោក​ ហួ​ន​ ម៉ា​នី​ អាយុ​៦៣​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ ប្រធាន​សាលាដំបូង​ខេត្តកោះកុង​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨០)​ ។​

១២-​លោក​ ឆាយ​ គង់​ អាយុ​៦៣​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៦​ អនុប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨១)​ ។​

​ឧត្តម​ព្រះរាជអាជ្ញា​នៃ​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​ចំនួន​៤​នាក់​ បម្រើ​ការងារ​នៅ​អយ្យការ​អម​សាលាដំបូង​នៃ​បណ្តា​ខេត្ត​(​តុលាការ​ជាន់​ទាប​)​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នោះ​ រួម​មាន​ ៖

១-​លោក​ មួ​ង​ សា​រិ​ន​ អាយុ​៦៥​ឆ្នាំ​ ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៦៨)​ ។​

២-​លោក​ ផាត់​ ថៃ​ អាយុ​៦៤​ឆ្នាំ​ ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧៩)​ ។​

៣-​លោក​ ទេព​ សុខុម​ អាយុ​៦៤​ឆ្នាំ​ ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧០)​ ។​

៤-​លោក​ សំ​ សា​រុន​ អាយុ​៦៤​ឆ្នាំ​ ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨២)​ ។​

court-retired

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ និង​អ្នក​តាមដាន​ដំណើរការ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ខណៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​-​ព្រះរាជអាជ្ញា​រង​បម្រើ​ការងារ​នៅ​តុលាការ​ជាន់​ទាប​មួយ​ចំនួន​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ស្រប​តាម​មាត្រា​៦២​ កថាខណ្ឌ​ទី​១​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​នោះ​(​មាន​ករណី​ពិសេស​ខ្លះ​ទៀត​ គឺ​អាយុ​ជាង​៦០​ឆ្នាំ​ដូច​គ្នា​ តែ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ទេ​)​ បើ​ក្រឡេក​ទៅ​មើល​ចៅក្រម​មួយ​ចំនួន​កំពុង​បម្រើ​ការងារ​នៅ​តុលាការ​កំពូល​(​តុលាការ​ជាន់ខ្ពស់​)​វិញ​ មាន​អាយុ​ជាង​៧០​ឆ្នាំទៅ​ហើយ​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ឡើយ​(​អនុលោម​តាម​ការ​ចែង​មិន​ច្បាស់លាស់​ក្នុង​មាត្រា​៦២​ កថាខណ្ឌ​ទី​២​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​)​ រួម​មាន​ត្រួសៗ​ដូច​ខាងក្រោម​ ៖

១-​ឯកឧត្តម​ ឃឹម​ ប៉ុណ្ណ​ អាយុ​៧៧​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ អនុប្រធាន​តុលាការ​កំពូល​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៧០)​ ។​

២-​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ អាយុ​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​គឺ​៧៥​ឆ្នាំ​(​អាយុ​ដាក់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​គឺ​៧២​ឆ្នាំ​)​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ ប្រធាន​តុលាការ​កំពូល​ និង​ជា​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៦៧)​ ។​

៣-​លោក​ ទី​ ណេ​ង​ អាយុ​៧៣​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ ចៅក្រម​តុលាការ​កំពូល​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៦៨)​ ។​

៤-​លោក​ យស់​ សូ​ខឿន​ អាយុ​៧២​ឆ្នាំ​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ ចៅក្រម​តុលាការ​កំពូល​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨១)…​។​ល​៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.