ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

 ចប់​ដោយ​គ្មាន​វាចា​ !​ សម័យ​បុរស​ខ្លាំង​នៃ​កម្ពុជា​កាន់​អំណាច​ គឺ​គ្រហស្ថ​ស្រោច​សុគន្ធវារី​ថ្វាយ​សម្តេច​សង្ឃ​ ឬ​ប្រគេន​ព្រះសង្ឃ​

​ក្រៅ​អំពី​មានរឿង​រ៉ាវ​គួរ​ឲ្យ​ហួសចិត្ត​ដែល​ព្រះសង្ឃ​លើក​ព្រះ​ហស្ត​សំពះ​គោរព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​គ្រហស្ថ​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ មិន​សម​ទំនង​នឹង​ក្បួនខ្នាត​ ឬ​ធម្ម​វិន័យ​របស់​ព្រះសង្ឃ​ ឬ​បព្វជិត​នោះ​ គឺ​នៅ​មាន​ករណី​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេង​ទៀត​ដូច​ជា​ គ្រហស្ថ​ដែល​ជា​អ្នកមាន​អំណាច​បាន​ស្រោច​សុគន្ធវារី​(​ស្រោច​ទឹក​មាន​លាយ​គ្រឿងក្រអូប​)​ ថ្វាយ​សម្តេច​សង្ឃ​ ឬ​ប្រគេន​ព្រះសង្ឃ​ទៅ​វិញ​ ។​

tep-vong-heng-samrin

​មជ្ឈដ្ឋាន​អ្នក​ប្រតិបត្តិ​ពុទ្ធសាសនា​ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុ​ជាមួយ​ចំនួន​ បាន​លើក​ឡើង​ថា​ មិនជា​បញ្ហា​អ្វី​ទេ​ប្រសិនបើ​សម្តេច​សង្ឃ​ ឬ​ព្រះសង្ឃ​ស្រោច​ព្រះ​សុគន្ធវារី​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​ ឬ​ឥស្សរជន​អ្នក​កាន់​អំណាច​ផ្សេងៗ​ទៀត​ដែល​ជា​គ្រហស្ថ ឬព្រះសង្ឃស្រោចសុគន្ធវារីថ្វាយព្រះសង្ឃដែលជាបព្វជិត​ និង​ក្នុង​ករណី​កូន​ ចៅ​ស្រង់ទឹក​(​ជម្រះ​កាយ​)​ទុកជា​ការ​តបស្នង​រំលឹក​ដឹងគុណ​ជូន​ឪពុក​ម្តាយ​ ជីដូន​ជីតា​…​ដែល​ជា​គ្រហស្ថ​ ។​ ផ្ទុយ​ទៅ​វិញ​ រឿង​ឥស្សរជន​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​ដែល​ជា​គ្រហស្ថ​ បែរជា​ស្រោច​សុគន្ធវារី​ថ្វាយ​សម្តេច​សង្ឃ​ ឬ​ប្រគេន​ព្រះសង្ឃ​ទាំង​គ្រង​ស្បង់​ចីពរ​ដូច​មាន​រូបភាព​ជា​ព័ស្តុតាង​ស្រាប់​ទាំងនេះ​ គឺ​ចប់​ដោយ​គ្មាន​វាចា​ !​ ៕​

monk-water-3

monk-water-1

monk-water-2

monk-water-4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.