ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បុរសខ្លាំង​ដាក់ចេញបទបញ្ជា​ឲ្យ​អនុវត្តផែនការ​ទប់ស្កាត់​ និង​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅតាម​គ្រប់មុខសញ្ញា​ដល់ឆ្នាំ២០១៩ 

រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង​ជាប្រមុខ​ បាន​សម្រេច​ដាក់ចេញ​នូវ​បទបញ្ជាមួយ​លេខ​០២បប ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ អនុញ្ញាត​ឲ្យ​អនុវត្ត​ផែនការ​ស្តីពីការ​ទប់ស្កាត់​ និ​ងដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ឆ្នាំ២០១៦-២០១៩ របស់គណៈកម្មការ​សម្រាប់ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខសញ្ញា​ ក្នុងន័យអះអាងថា ដើម្បីបង្កើនប្រសិទ្ធភាព​នៃការអនុវត្តច្បាប់​ស្តីពីបាតុកម្ម​ដោយ​សន្តិវិធី​ ច្បាប់ស្តីពីការងារ​ ច្បាប់ស្តីពីសហជីព​ និងបទប្បញ្ញត្តិ​ជាធរមាន ក៏ដូចជា​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ​ និង​ជីវភាពរស់នៅ​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ និង​រក្សាបរិយាកាស​ល្អ​សម្រាប់ការអភិវឌ្ឍន៍ប្រទេស​ជាតិ​ប្រកបដោយចីរភាព។

គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅតាម​គ្រប់មុខសញ្ញា​ (គ.ក.ប) បច្ចុប្បន្ន​មាន​ឯកឧត្តម​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាប្រធាន​ និង​លើស​ពីនេះ​ កូនប្រុសចំនួន២នាក់​របស់បុរសខ្លាំង​ដែល​ជានាយទាហាន​នៃកងយោធពល​ខេមរភូមិន្ទ​ក៏ត្រូវបាន​តែងតាំង​ជាអនុប្រធាន​គណៈកម្មការ​ផងដែរ​ គឺ​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត (ក្រោមរូបភាពកាន់​តំណែងជាមេបញ្ជាការ​បញ្ជាការដ្ឋានជាតិ​កម្លាំងពិសេស​ប្រឆាំងភេរវកម្ម​) និងលោក​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត (ក្រោមរូបភាព​កាន់តំណែងជា​អគ្គលេខាធិការរង​នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ដោះស្រាយ​ទំនាស់ដីធ្លី​ និង​ជា​នាយក​នៃនាយក​ដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​អគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ)។

បទបញ្ជា​របស់រាជរដ្ឋាភិបាល​បុរសខ្លាំង​លេខ​០២បប ចុះថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០១៦ ស្តីពីការអនុវត្តផែនការ​ស្តីពីការទប់ស្កាត់​ និង​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅតាម​គ្រប់មុខសញ្ញា​ឆ្នាំ២០១៦-២០១៩ មាន​ខ្លឹមសារទាំងស្រុង​ដូចខាងក្រោម៖ 

patokam01

patokam02s

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.