ដោយមិនបញ្ជាក់ប្រាប់អំពីគុណសម្បត្តិចំពោះជាតិមាតុភូមិកម្ពុជា និងគ្រាន់តែបានយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ជូនឧត្តមសេនីយ៍វៀតណាមចំនួន១នាក់ និងគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនាជូនឧត្តមសេនីយ៍ និងវរសេនីយ៍វៀតណាមចំនួន៨នាក់ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១២៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។
ឧត្តមសេនីយ៍ និងវរសេនីយ៍វៀតណាមទាំងចំនួន៩នាក់ ដែលទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ និងថ្នាក់មហាសេនា ពីព្រះករុណាព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រីនោះ រួមមាន៖