ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

១៦៨ មិនមែនជា «លេខហុងស៊ុយ» សម្រាប់នាយ ពែកមី ទេ នៅលើទីលានប្រកួតបាល់ទាត់មិត្តភាព​សប្បុរសធម៌​ក្រុម All Star 

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗ​នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក​មាន​ការរៀបចំ​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​ Soccer League ដែលក្នុងនោះ​ក៏មានការប្រកួត​មិត្តភាព​សប្បុរសធម៌​រវាង​ក្រុម​ All Star (ម្ខាងដឹកនាំដោយ​​ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ​ និងត្រូវជា​កូនប្រុសបង្កើត​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងម្ខាងទៀត​ដឹកនាំដោយ​​ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង​ និងត្រូវជាកូនប្រុសប​ង្កើតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ)​​ ដើម្បីប្រមូលថវិកាពីការលក់សំបុត្រ​ជួយ​ដល់មន្ទីរពេទ្យ​គន្ធបុប្ផាផងដែរ។

file_000

នាយ ពែក មី​ ដែលគេស្គាល់ថា ជាតារាកំប្លែង​ដ៏ល្បីឈ្មោះម្នាក់នោះ​បាន​ក្លាយជាកីឡាករ​ពាក់អាវលេខ១៦៨ នៅលើទីលានប្រកួត​ដោយឋិតនៅខាងក្រុម​​ឯកឧត្តម ស សុខា ជាកីឡាករ​ពាក់អាវលេខ១៤ ។ ជាអកុសល ដោយ​ទំនង​ជាមានការធ្វេសប្រហែស​ ឬមាន​ការប៉ះទង្គិចខ្លាំង​នៅលើទីលានប្រកួត​ទើបកីឡាករ​ ពែក​ មី ពាក់អាវលេខ១៦៨ ដែលជនជាតិចិនតែងចាត់ទុកថា ជា «លេខហុងស៊ុយ» នោះ បាន​ទទួលរងរបួស​គ្រេចជើងខាងស្តាំ។

pekmi-01

តាមរយៈ Page Facebook កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នាយ ពែក មី បាន​ Post បង្ហាញនូវមុខរបួស​ជើងខាងស្តាំ​របស់នាយ និង​បាន​អត្ថាធិប្បាយ​យ៉ាងខ្លីថា «ឈឺជើងហើយ​ឥឡូវ» ។

star-military-4

ដូច្នេះ នៅលើទីលានប្រកួតបាលទាត់មិត្តភាព​សប្បុរសធម៌​រវាងក្រុម​ All Star កាលពីថ្ងៃទី២៦ ខែមករា​ ឆ្នាំ២១០៧ នោះ​ ទោះបីលទ្ធផល​ប្រកួត​រវាងក្រុម​ឯកឧត្តម ហ៊ុន ម៉ានី និង ​ឯកឧត្តម ស សុខា ស្មើគ្នាក៏ដោយ​ គឺលេខ១៦៨មិនមែនជា «លេខហុងស៊ុយ» សម្រាប់នាយ ពែក មី ឡើយ។

16266106_1593458844003199_8931447515841634761_n

ក្រៅពីជាតារាកំប្លែង​ក្នុងវិស័យសិល្បៈនោះ នាយ​ ពែក មី ដែលមានឈ្មោះដើមថា «ចែម ចន្ទតារា» ក៏ជានាយទាហាន​នៃកងយោធពលខេមរភូមិន្ទ​ម្នាក់ដែរ​៕

hun-many-sar-sokha-1

hun-many-sar-sokha

 

Filed in: Feature, កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.