ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ជោគជ័យរបស់​ជប៉ុនមែន!​ ផ្កាយរណបយោធាការពារ​មីស៊ីលទំនើបថ្មី​របស់ជប៉ុន​ត្រូវបាន​បាញ់បង្ហោះ​ប្រកបដោយជោគជ័យ​

គេហទំព័រ​ Spaceflight បាន​ផ្សព្វផ្សាយ​កាលពីថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០១៧ កន្លងទៅថ្មីៗ​ឲ្យដឹងថា ដូចការគ្រោងទុក ផ្កាយរណបយោធាថ្មីទំនើប​របស់ជប៉ុនសម្រាប់ការពារ​មីស៊ីលវាយលុក​ពីសំណាក់សត្រូវ​ឈ្មោះ​ DSN-2 ឬ Kirameki-2 ត្រូវបាន​ក្រសួងការពារ​ជាតិ​ជប៉ុន​បាញ់បង្ហោះ​ទៅកាន់លំហអាកាស​ នាថ្ងៃទី២៤​ ខែមករា ឆ្នាំ២០១៧ ប្រកបដោយ​ជោគជ័យហើយ។

ផ្កាយរណបយោធា​សម្រាប់ការពារ​មីស៊ីល​ដ៏ទំនើបរបស់ជប៉ុន​ឈ្មោះ DSN-2 នោះ ត្រូវបាន​បាញ់បង្ហោះ​បញ្ជូន​ទៅកាន់លំហអាកាស​ដោយ​រ៉ុក្កែត​ធុន​ H-IIA204​ ។ 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ផ្កាយ​រណប​យោធា​ថ្មី​ទំនើប​របស់​ជប៉ុន​ដែល​មាន​រយៈពេល​បំពេញបេសកកម្ម​ចំនួន​១៥​ឆ្នាំ​នេះ​ នឹង​ដើរតួ​យ៉ាង​ចម្បង​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​នូវ​ទិន្នន័យ​ដ៏​ធំ​ទូលាយ​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ជប៉ុន​ ។​

​គេហទំព័រ​ UPI​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ​ឲ្យ​ដឹង​ថា​ ផ្កាយ​រណប​យោធា​ធុន​ DSN-2​ ធ្វើ​ទំនើប​កម្ម​ពី​ផ្កាយ​រណប​ធុន​ DSN-1​ ដែល​ក្រសួងការពារជាតិ​ជប៉ុន​គ្រោង​នឹង​បាញ់​បង្ហោះ​នោះ​ គឺជា​យុទ្ធសាស្ត្រ​សម្រាប់​ការពារ​ទប់ទល់​នឹង​អាវុធ​មី​ស៊ី​ល​ដែល​ទំនងជា​វិធានការ​ដ៏​ចម្បង​ក្នុង​ការ​ទប់ស្កាត់​នឹង​សមត្ថភាព​អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េ​ខាងជើង​កំពុង​គំរាមកំហែង​សព្វថ្ងៃ​ ៕​

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.