ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

មង្គលការឆាចោលកណ្តាលទី! អាជ្ញាធរ​បញ្ឈប់មង្គលការ​កូនកំលោះអូស្ត្រាលី និងកូនក្រមុំខ្មែរ នៅស្រុកស្អាង ខេត្តកណ្តាល ដ្បិតកូនកំលោះហួសទិដ្ឋាការចំថ្ងៃការ

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ​មានហេតុការណ៍​ភ្ញាក់ផ្អើលមួយ​កើតឡើង​នៅ​ភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដោយ​កងកម្លាំងសមត្ថកិច្ច​នគរបាល​ស្រុកស្អាង​សហការជាមួយកម្លាំងនគរបាល​អន្តោប្រវេសន៍​ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ចុះទៅបិទបញ្ឈប់​ពិធីមង្គលការមួយ​រវាងកូនកំលោះ​ជាជនជាតិបរទេស​ និង​កូនក្រមុំ​ជាជន​ជាតិខ្មែរ​ ដ្បិត​សំអាងថា កូនកំលោះ​ជាជនជាតិបរទេសនោះ​ហួសទិដ្ឋាការ​ស្នាក់នៅប្រទេស​កម្ពុជា​ត្រឹមថ្ងៃ​រៀបមង្គលការ​តែម្តង​។

កូនកំលោះបរទេសដែល​អាជ្ញាធរ​បញ្ឈប់​មង្គលការ​ជាមួយ​កូនក្រមុំជាជន​ជាតិខ្មែរ​នៅពាក់កណ្តាលទីនោះ​មាន​ឈ្មោះ Chapman Clinton Andrew ជនជាតិ​អូស្ត្រាលី​ និងមានឈ្មោះហៅជាខ្មែរថា «ចាប មាន» អាយុ អាយុ៣៦ឆ្នាំ រីឯកូនក្រមុំ​ជាជនជាតិខ្មែរ​មានឈ្មោះ​ លី មុនីរ័ត្ន​ អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

Image may contain: text

សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះទៅ​បញ្ឈប់​មង្គលការ​រវាងកូនកំលោះ​ជាជន​ជាតិអូស្ត្រាលី​ និង​កូនក្រមុំជាជនជាតិខ្មែរ​នៅពាក់កណ្តាលទី​នោះ​បាន​បញ្ជាប់ប្រាប់ឲ្យដឹងថា ដោយសារ​កូនកំលោះ​បានផុតទិដ្ឋាការស្នាក់នៅប្រទេស​កម្ពុជាត្រឹម​វេលាម៉ោង​១២ និង១០នាទីនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដែល​ជាថ្ងៃរៀបមង្គលការ​។

ដោយឡែក​កាលពីថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៧ ស្ថានទូតអូស្ត្រាលី​ប្រចាំនៅប្រទេស​កម្ពុជាធ្លាប់បាន​ចេញលិខិត​បញ្ជាក់អះអាងមួយ​អំពី​សិទ្ធិ​នៃការ​រៀបអាពាហ៍ពិពាហ៍​របស់លោក​ Chapman Clinton Andrew ជាមួយ​ស្ត្រីជាជនជាតិខ្មែរ​ ប៉ុន្តែ​តម្រូវឲ្យ​គោរពតាមច្បាប់​នៃប្រទេស​កម្ពុជា​៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.