ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ក្រសួងព្រះបរមរាជវាំង​ចាយ​លុយ​ជិត​១​លាន​ដុល្លារ​ សម្រាប់​ព្រះរាជ​ដំណើរ​យាង​គង់​ប្រថាប់​សម្រាក​ព្រះ​កាយ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះ​សីហ​នុ​របស់​ព្រះមហាក្សត្រ​

​កាលពី​ថ្ងៃ​ទី​៣០-៣១​ ខែធ្នូ​ ឆ្នាំ​២០១៦​ និង​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ទ្រង់​បាន​យាង​ធ្វើ​ព្រះរាជ​ដំណើរ​គង់​ប្រថាប់​សម្រាក​ព្រះ​កាយ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ក្រសួងព្រះបរមរាជវាំង​ដែល​មាន​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ ចំណាយ​លុយ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

king-2017

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​ ៣​ ០៩១​ ៦០០​ ០០០​រៀល​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦២(​អត្ថប្រយោជន៍​សង្គម​)​ ជូន​ក្រសួងព្រះបរមរាជវាំង​ សម្រាប់​ចំណាយ​រៀបចំ​ព្រះរាជ​ដំណើរ​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះ​មហាក្សត្រ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​ព្រះរាជ​វរោកាស​ស្តេច​នឹង​យាង​គង់​ប្រថាប់​សម្រាក​ព្រះ​កាយ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ចាប់ពី​ថ្ងៃ​ទី​៣០-៣១​ ខែធ្នូ​ ឆ្នាំ​២០១៦​ និង​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៧​ ៕​

king-2017-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.