ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឧត្តមសេនីយ៍​ និង​វរសេនីយ៍​យោធា​យួន​ចំនួន​ជិត​៣០​នាក់​ ទទួល​បាន​មេដាយ​សហ​មេត្រី​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ និង​ថ្នាក់​សេនា​ ពី​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

​យោង​តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​បំពាក់​មេដាយ​សហ​មេត្រី​ថ្នាក់​ធិ​ប​ឌិន​ចំនួន​៣​គ្រឿង​ និង​ថ្នាក់​សេនា​ចំនួន​២៤​គ្រឿង​ ជូន​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ និង​ថ្នាក់​វរសេនីយ៍​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ចំនួន​២៧​នាក់​ ដោយ​អនុក្រឹត្យ​លេខ​១២១១​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៦​ ។​

​ការណ៍​ដែល​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ និង​ថ្នាក់​វរសេនីយ៍​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ចំនួន​២៧​នាក់​ ទទួល​បាន​មេដាយ​សហ​មេត្រី​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ និង​ថ្នាក់​សេនា​ពី​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​នោះ​ គឺ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​ «​មាន​ស្នាដៃ​ល្អ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជួយ​បណ្តុះបណ្តាល​ និង​បំប៉ន​ជំនាញ​ផ្សេងៗ​ដល់​នាយទាហាន​ និង​នាយទាហានរង​នៃ​កង​យោធពលខេមរភូមិន្ទ​កន្លង​មក​»​ ។​

​បាយ​ទាហាន​វៀតណាម​ថ្នាក់ឧត្តម​សេនីយ៍​ និង​ថ្នាក់​វរសេនីយ៍​ទាំង​២៧​នាក់​ ដែល​ទទួល​បាន​មេដាយ​សហ​មេត្រី​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ និង​ថ្នាក់​សេនា​ពី​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​នោះ​ រួម​មាន​ដូច​ខាងក្រោម​ ៖​

vn-army-2

vn-army-20

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.