បន្ទាប់ពីសម្ភោធ និងដាក់លក់ ស្មាតហ្វូន ស៊េរីថ្មីបំផុត ប្រចាំឆ្នាំ ២០១៧ បានជាង ១ខែ Huawei GR5 2017 បំពាក់កាមេរ៉ាភ្លោះ កំពុងធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ពពាក់ពពួនជ្រួលច្របល់ ជាវសឹងអស់ស្តុក។
ស្មាតហ្វូន Huawei GR5 2017 Huawei GR5 ជាដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យលើសអ្វីដែលធ្លាប់មានពីមុនមក ដោយឥឡូវនេះវាមានល្បឿនលឿន ថ្មកាន់ភ្លើងបានយូរ មានបំពាក់កាមេរ៉ាភ្លោះ បច្ចេកវិទ្យាស្កេនម្រាមដៃ Fingerprint 3.0 និង ភ្ជាប់នូវមុខងារការពារភ្នែកដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន។
បច្ចុប្បន្ន ស្មាតហ្វូន Huawei GR5 2017 មានដាក់លក់នៅគ្រប់សាខាហាងលក់ទូរសព្ទ ដែលមានស្លាកសញ្ញា Huawei ហាងដៃគូសហការ និង ហាងដែលមានភ្ងាក់ងារលក់របស់ Huawei ក្នុងតម្លៃត្រឹមតែ 269 ដុល្លារតែប៉ុណ្ណោះ ជាមួយនឹងការបន្ថែមអស់ស្ទះ រួមមាន Bluetooth Speaker, សម្បកទូរសព្ទ និង រង្វាន់ជាច្រើនទៀត។
“ខ្ញុំពិតជាស្រឡាញ់ ស្មាតហ្វូន Huawei GR5 នេះណាស់ ដោយសារវាមានរូបរាងស្អាត មានតម្លៃសម ហើយ កាមេរ៉ាថតរូបបានស្អាតខ្លាំង” កញ្ញា សុវណ្ណារី បុប្ផា និយាយថា “ខ្ញុំចូលចិត្តកាមេរ៉ាក្រោយរបស់ Huawei GR 2017 ពីព្រោះ វាមានសមត្ថភាពអាចថតរូបព្រិល Background ខាងក្រោយ ហើយច្បាស់រូបយើង”។
លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកចែកចាយ Huawei ស្មាតហ្វូន ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការរបស់អ្នក ប្រើប្រាស់ ជាពិសេសអ្នកនិយមទូរស័ព្ទស្មាតហ្វូនកាមេរ៉ាពីរ ក្នុងតម្លៃសមរម្យ ឥឡូវនេះ Huawei នឹងបង្ហាញនូវកំពូលស្មាតហ្វូនស៊េរីចុង ក្រោយគឺ Huawei GR5 2017 ដែលធានាថាពិតជាត្រូវចិត្តជាក់ជាមិនខាន។ ក្រុមហ៊ុនរំពឹងថា ការបង្ហាញខ្លួនរបស់ Huawei GR5 2017 នៅកម្ពុជានឹងធ្វើឲ្យទីផ្សារទូរស័ព្ទកម្ពុជាកក្រើកម្តងទៀត ដោយសារតែភាពល្អប្រណីត គុណភាពសមត្ថភាពលើសពីតម្លៃ។
Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ មានតម្លៃត្រឹមតែ ២៦៩ ដុល្លារ ប៉ុណ្ណោះ លើទីផ្សារស្មាតហ្វូនកម្ពុជា ដែលអតិថិជនអាចធ្វើការកក់ទុកមុន នៅតាមហាងលក់ទូរស័ព្ទនានា ដែលមានស្លាកសញ្ញា Huawei និងហាងដែលមានភ្នាក់ងារលក់របស់ Huawei រឺតាមទូរសព្ទលេខ 069 73 23 23 ។ ក្រៅពីនេះ អតិថិជនក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយៈគេហទំព័រហ្វេសបុក Huawei Mobile ផងដែរ។
គួរបញ្ជាក់ថា Huawei ជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ទៅលើសន្តិសុខសុវត្ថិភាព និងឯកជនភាពរបស់អតិថិជនខ្លួន ទើបជំរុញឲ្យក្រុមហ៊ុន នេះ គ្រងតំណែងលេខ១ នៃប្រាក់ចំណេញពីការលក់ស្មាតហ្វូនប្រតិបត្តិការ Android របស់ខ្លួន។
អំពីក្រុមហ៊ុន Huawei Consumer BG ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖ Facebook: facebook.com/HuaweiDevice Twitter: twitter.com/HuaweiDevice YouTube: youtube.com/HuaweiDevice Instagram: https://instagram.com/huaweiconsumer Contact: អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង លេខទូរស័ព្ទ៖ 010 44 99 06 អ៊ីមែល៖ ngo.menghourng@huawei.com