ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ទឹកជំនន់​វាយប្រហារប្រទេស​ថៃ​ បង្កឲ្យមនុស្ស​ជិត២លាននាក់​ទទួលរងផលប៉ះពាល់

នាយកដ្ឋាន​ការពារ​គ្រោះមហន្តរាយ​ និង​ឧតុនិយម​ប្រទេសថៃ​បាន​រាយការណ៍​នៅថ្ងៃទី​២៣ ខែមករា ឆ្នាំ២០១៧នេះ​ ឲ្យដឹងថា ទឹកជំនន់​ដែល​បាន​វាយ​ប្រហារ​មក​លើ​តំបន់​ភាគខាងត្បូង​ប្រទេសថៃ​ចាប់តាំង​ពី​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅមកនោះ បាន​បង្កឲ្យ​ខេត្ត​ Prachuap Khiri Khan និងបណ្តាខេត្ត​ចំនួន​១១ទៀត​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ ក្នុងនោះ​មនុស្ស​ចំនួន​៨៥នាក់​ បាន​ស្លាប់ ​និងចំនួន៤នាក់ទៀតបាន​បាត់ខ្លួននៅឡើយ​។

សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ថ្វីដ្បិត​ស្ថានភាពទឹកជំនន់​នៅបណ្តាខេត្តមួយចំនួន​ដូចជា​ ខេត្ត Ranong​​ ខេត្ត Kribi ខេត្ត​ Trang ខេត្ត​ Prachuap Khiri Khan និងខេត្ត​ Chumphon បាន​ធូរស្រាលមក​វិញ​ ប៉ុន្តែ​បណ្តាខេត្ត​មួយ​ចំនួនទៀត​ដូចជា ខេត្ត Nakhon Si Thammarat ខេត្ត​ Surat Thani ខេត្ត​ Pha​tthalung ខេត្ត​ Yala ខេត្ត​ Songkhla ខេត្ត​ Narashiwat និង​ខេត្ត Pattani នៅ​បន្តការ​ជន់លិច​នៅឡើយ​ ដែលបណ្តាល​ឲ្យ​មនុស្ស​ចំនួន​១,៧លាននាក់​ បាន​ទទួល​រងផលប៉ះពាល់​ ព្រមទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ​​ផ្សេងទៀត​៕

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.