ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

លោកស្រីនាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេសជាមេដឹកនាំបរទេសទី១ ដែលនឹងត្រូវជួបលោកប្រធានាធិបតីអាមេរិក Donald Trump

គេហទំព័រសារព័ត៌មាន BBC ដែលដកស្រង់ប្រភពព័ត៌មានពីសេតវិមាន (The White House) បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះឲ្យដឹងថា លោកស្រី Theresa May នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេសនឹងជួបជាមួយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកទើបឡើងកាន់តំណែងថ្មីៗ នៅវ៉ាស៊ីនតោន ឌីស៊ី (Washington DC) នាថ្ងៃសុក្រទី២៧ ខែមករា ឆ្នាំ២០១៧ខាងមុខ ។

យោងតាមគម្រោងនៃជំនួបរវាងលោកស្រីនាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស និងលោកប្រធានាធិបតីសហរដ្ឋអាមេរិកនេះ គឺលោកស្រី Theresa May នឹងជាប់ឈ្មោះជាមេដឹកនាំបរទេសដំបូងគេដែលត្រូវជួបជាមួយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកទើបឡើងកាន់តំណែងថ្មីៗផ្លូវការ ។

កិច្ចជំនួបលើកដំបូងរវាងមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំងពីរ ត្រូវបានគេរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ចក្រភពអង់គ្លេសក្រោយប្រកាសដកខ្លួនថយចេញពីសហភាពអឺរ៉ុបនោះ នឹងក្លាយជាប្រធានបទដ៏សំខាន់ ។

ជំនួបរវាងលោកស្រី Theresa May និងលោក Donald Trump ដែលប្រព្រឹត្តឡើងនៅមុនទិវាសិទ្ធិនារីអន្ដរជាតិ ០៨ មីនា នេះ គឺបន្ទាប់ពីមានចលនាមនុស្សរាប់លាននាក់ជុំវិញពិភពលោកនាំគ្នាចូលរួមដង្ហែក្បួនរបស់ស្ដ្រីដើម្បីប្រឆាំងនឹងលោក Donald Trump ដោយក្រុមសកម្មជនតវ៉ាទាំងនោះព្រួយបារម្ភថា សិទ្ធិស្ដ្រីជាចម្បងនឹងអាចឋិតក្រោមការគំរាមកំហែងពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.