ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

៣​ករណី​ចម្បង​ដែល​ប្រធានាធិបតី​ថ្មី​សហរដ្ឋអាមេរិក​ចុះហត្ថលេខា​ នៅ​ក្រោយ​ពេល​ឡើង​កាន់​តំណែង​ភ្លាមៗ​

​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៧​រួច​ហើយ​ភ្លាមៗ​ លោក​ Donald​ Trump​ អ្នកគ្រប់គ្រង​សេត​វិមាន​(The​ White​ House)​ថ្មី​ បន្តវេន​ពី​លោក​អតីត​ប្រធានាធិបតី​ Barack​ Obama​ បាន​ចុះហត្ថលេខា​នៅ​លើ​ឯកសារ​គោលការណ៍​ចំនួន​៣​ករណី​ចម្បង​ គឺ​ ៖

១-​លុប​ចោល​កម្មវិធី​សុខាភិបាល​ឈ្មោះ​ថា​ «Obamacare»​ ដែល​ផ្តួចផ្តើម​គំនិត​បង្កើត​ឡើង​ដោយ​លោក​អតីត​ប្រធានាធិបតី​ Barack​ Obama​ ដើម្បី​ផ្តល់​សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​យ៉ាង​ហោច​ណាស់​ចំនួន​២០​លាន​នាក់​ ខណៈ​ក្រុម​អ្នកឯកទេស​មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ការ​លុប​ចោល​កម្មវិធី​សុខាភិបាល​ Obamacare​ នេះ​ នឹង​អាច​បង្ក​ឲ្យ​មាន​វិវាទ​នៅ​ក្នុង​សង្គម​ ។​

២-​ប្រកាស​នូវ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ទប់ទល់​នឹង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ (ICBM)​ របស់​កូរ៉េ​ខាងជើង​ និង​កម្មវិធី​អភិវឌ្ឍ​មី​ស៊ី​ល​របស់​ប្រទេស​អ៊ី​រ៉​ង់​ ។​ គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​ការ​ពង្រឹង​កម្លាំងយោធា​ឡើង​វិញ​ ។​ ទោះ​យ៉ាងណា​ គេហទំព័រ​ Skynews​ មិន​បាន​ផ្សព្វផ្សាយ​បញ្ជាក់​លម្អិត​ឲ្យ​ដឹង​អំពី​ទំហំ​ទឹកប្រាក់​ត្រូវ​ចំណាយ​ និង​ភាព​ខុស​ប្លែក​គ្នា​ជាមួយនឹង​សព្វាវុធ​ដែល​កំពុង​មាន​ស្រាប់​សព្វ​ថ្ងៃនេះ​នៅឡើយ​ ។​

៣-​ប្រកាស​អំពី​គម្រោង​នៃ​ការ​ដកខ្លួន​ថយ​របស់​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរទ្វីប​ (Trans-Pacific​ Partnership-TPP)​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ TTIP​ (Trans-Atlantic​ Trade​ and​ Investment​ Partnership)​ ដែល​ផ្តើមគំនិត​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​ Barack​ Obama​ ។​ លោក​ Donald​ Trump​ ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​តាំងពី​ពេល​មុន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ TPP​ គឺជា​សោកនាដកម្ម​របស់​អា​មេ​រិ​ក​ ហើយ​ជំនួស​មក​វិញ​នូវ​កិច្ចព្រមព្រៀង​ TPP​ គឺ​លោក​សន្យា​ថា​ នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ ដើម្បី​ផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក​ ។​ លើស​ពី​នេះ​ ក្រោយ​ពេល​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ភ្លាម​ លោក​ Donald​ Trump​ បាន​ប្រកាស​ឲ្យ​ដឹង​ទៀត​ថា​ អា​មេ​រិ​ក​នឹង​ចាត់វិធានការ​ក្តៅ​ទៅ​លើ​ភាគី​ប្រទេស​ណា​ដែល​បំពាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ ដែល​ការ​ប្រកាស​ដូច្នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ គឺ​សំដៅ​ទៅ​លើ​ប្រទេស​ចិន​ជា​សំខាន់​តែ​ម្តង​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.