ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ខ្លាំង​ទាំង​ព្រម​ !​ ប្រធានាធិបតី​ទី​៤៥​របស់​អា​មេ​រិ​ក​ Donald​ Trump​ មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ និង​រៀប​ការ​ក៏​បាន​ច្រើន​ដង​ជាងគេ​

​សេដ្ឋី​អចលនទ្រព្យ​អា​មេ​រិ​ក​ គឺ​លោក​ Donald​ Trump​ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៧​ ខណៈ​បើ​ធ្វើការ​ប្រៀបធៀប​គ្នា​ទៅ​នឹង​បណ្តា​ប្រធានាធិបតី​អា​មេ​រិ​ក​ចំនួន​៤៤​នាក់​ផ្សេង​ទៀត​ លោក​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​រូប​នេះ​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ និង​ក៏​ធ្លាប់​បាន​រៀប​ការ​ប្រពន្ធ​ក៏​ច្រើន​ដង​ជាងគេ​ដែរ​ ។​

​លោក​ Donald​ Trump​ ដែល​មានឈ្មោះ​ពេញ​ថា​ «Donald​ John​ Trump»​ ឬ​សរសេរ​កាត់​បាន​ដែរ​ថា​ «Donald​ J.​ Trump»​ បច្ចុប្បន្ន​មាន​អាយុ​៧០​ឆ្នាំ​ ក្រៅពី​មានទ្រព្យ​សម្បត្តិ​ចំនួន​ ៤,៥​ពាន់​លាន​ដុល្លារ​(​គិត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦)​ ក៏​ធ្លាប់​បាន​រៀប​ការ​ចំនួន​៣​ដង​រួច​មក​ហើយ​ ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៧៧​មក​ គឺ​ ៖

១-​រៀប​ការ​ជាមួយ​នាង​ Ivana​ Zelnickova​ នា​ឆ្នាំ​១៩៧៧​ និង​លែងលះ​គ្នា​វិញ​នា​ឆ្នាំ​១៩៩២​ ដោយ​មានកូន​ចំនួន​៣​នាក់​ រួម​មាន​ ៖​ -​លោក​ Donald​ Trump​ Jr.​ អាយុ​៣៩​ឆ្នាំ​ រៀប​ការ​នៅ​ឆ្នាំ​២០០៥​ មានកូន​៥​នាក់​ ,​ -​លោកស្រី​ Ivanka​ Trump​ អាយុ​៣៥​ឆ្នាំ​ រៀប​ការ​នៅ​ឆ្នាំ​២០០៩​ មានកូន​៣​នាក់​ និង​លោក​ Eric​ Trump​ អាយុ​៣៣​ឆ្នាំ​ រៀប​ការ​នៅ​ឆ្នាំ​២០១៤​ ។​

២-​រៀប​ការ​ជាមួយ​នាង​ Marla​ Maples​ នា​ឆ្នាំ​១៩៩៣​ និង​លែងលះ​គ្នា​វិញ​នា​ឆ្នាំ​១៩៩៩​ ដោយ​មានកូន​ស្រី​ម្នាក់​ គឺ​កញ្ញា​ Tiffany​ Trump​ អាយុ​២៣​ឆ្នាំ​ ។​

៣-​រៀប​ការ​ជាមួយ​នាង​ Melania​ Knavss​ នា​ឆ្នាំ​២០០៥​ទល់​បច្ចុប្បន្ន​ បាន​ក្លាយជា​ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក​ និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ​ Barron​ Trump​ អាយុ​១១​ឆ្នាំ​ ។​

​ឥឡូវនេះ​ មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ និង​យោធា​ប៉ុណ្ណោះ​ទេ​ គឺ​ពិភពលោក​ទាំងមូល​កំពុង​រង់ចាំ​មើល​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ Donald​ Trump​ ក្នុង​អាណត្តិ​របស់​លោក​យ៉ាងណា​ទាក់ទង​នឹង​សន្តិសុខ​ និង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ពិភពលោក​ ?​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.