ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

អា​មេ​រិ​ក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រឆាំង​នឹង​ដំណើរការ​អភិវឌ្ឍ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ «ICBM»​ របស់​កូរ៉េ​ខាងជើង​

​គេហទំព័រ​សារព័ត៌មាន​ Yonhap​ របស់​កូរ៉េ​ខាងត្បូង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹង​ថា​ មុន​ពេល​សហរដ្ឋអាមេរិក​រៀបចំ​ព្រឹត្តិការណ៍​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​លោក​ Donald​ Trump​ នោះ​ កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក​ រួម​ជាមួយ​ទាហាន​ជប៉ុន​ និង​ទាហាន​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រឆាំង​ទៅ​នឹង​ដំណើរការ​អភិវឌ្ឍ​ និង​ការ​ធ្វើតេស្ត​សាកល្បង​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​(Intercontinental​ Ballistic​ Missile-ICBM)​ របស់​ប្រទេស​កូរ៉េ​ខាងជើង​ ។​

​កាលពីដើម​ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ​ រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ កូរ៉េ​ខាងជើង​បាន​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​(ICBM)​ចុង​ក្រោយ​ ហើយ​អាច​នឹង​ធ្វើតេស្ត​សាកល្បង​បាន​គ្រប់ពេល​ និង​គ្រប់​ទីកន្លែង​ ប្រសិនបើ​មានការ​បញ្ជា​ពី​មេដឹកនាំ​របស់​ខ្លួន​ ។​ លើស​ពី​នេះ​ លោក​ Kim​ Jong-un​ មេដឹកនាំ​វ័យក្មេង​កូរ៉េ​ខាងជើង​ ធ្លាប់​បាន​អះអាង​ថា​ កូរ៉េ​ខាងជើង​អាច​នឹង​ធ្វើតេស្ត​សាកល្បង​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​១៣​ ០០០​គីឡូម៉ែត្រ​ គឺ​បាញ់​ដល់​ទឹកដី​អា​មេ​រិ​ក​តែ​ម្តង​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កូរ៉េ​ខាងជើង​ទំនងជា​អាច​ផលិត​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​(ICBM)​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ចំនួន​២​ដើម​ ដាក់​នៅ​លើ​ជើង​ទម្រ​រួច​ជា​ស្រេច​ដែល​អាច​ចល័ត​ធ្វើតេស្ត​សាកល្បង​នូវ​អានុភាព​របស់​វា​បាន​គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​ ។​

​ដោយឡែក​ លោក​ Donald​ Trump​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​នោះ​ ធ្លាប់​បាន​ចំអក​តប​ទៅ​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​វិញ​ថា​ កូរ៉េ​ខាងជើង​មិន​ទាន់​មាន​លទ្ធភាព​អភិវឌ្ឍ​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋអាមេរិក​នៅឡើយ​ទេ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.