ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ថៅកែ​ក្រុមហ៊ុន​ Samsung​ ជួប​ភ័ព្វសំណាង​បន្តិច​វិញ​ !​ តុលាការ​ច្រានចោល​សំណើសុំ​ចាប់ខ្លួន​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុក​រលួយ​របស់​លោកស្រី​ប្រធានាធិបតី​ Park​ Geun-hye

​គេហទំព័រ​ Sammobile​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹង​ថា​ តុលាការ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សម្រេច​ច្រានចោល​សំណើ​របស់​រដ្ឋ​អាជ្ញា​ដែល​សុំ​ឲ្យ​ចេញ​ដីកាចាប់ខ្លួន​លោក​ Lee​ Jae-yong​ អគ្គនាយករង​ក្រុមហ៊ុន​ Samsung​ Electronics​ Co.,​ Ltd.​ កាលពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៧​ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក​រលួយ​របស់​លោកស្រី​ Park​ Geun-hye​ ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាងត្បូង​ ។​

​ក្រុមហ៊ុន​ Samsung​ Electronics​ Co.,​ Ltd.​ របស់​កូរ៉េ​ខាងត្បូង​សព្វថ្ងៃ​គ្រប់គ្រង​ដោយ​លោក​ Lee​ Jae-yong​ អាយុ​៤៨​ឆ្នាំ​ និង​ដែល​គេ​ចាត់​ទុក​ថា​ជា​ថៅកែ​ក្រុមហ៊ុន​បន្តវេន​ពី​លោក​ Lee​ Kun-hee​ ត្រូវជា​ឪពុក​ទទួលមរណភាព​នា​អំឡុង​ឆ្នាំ​២០១៤​ដោយ​ជំងឺ​គាំងបេះដូង​ ត្រូវ​បាន​រដ្ឋ​អាជ្ញា​សាកសួរ​យក​ចម្លើយ​កាលពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៧​ និង​ស្នើ​សុំ​តុលាការ​ឲ្យ​ចេញ​ដីកាចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៧​ ក្រោម​ការ​ចោទប្រកាន់​ថា​ បាន​ផ្តល់​ទឹកប្រាក់​ចំនួន​ ៣៦,៦​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ក្នុង​មូលនិធិ​មួយ​ដែល​គ្រប់គ្រង​ដោយ​លោកស្រី​ Choi​ Soon-sil​ ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​លោកស្រី​ប្រធានាធិបតី​ Park​ Geun-hye​ ទុកជា​ការ​ដោះ​ដូរ​ និង​ការ​គាំទ្រ​ផ្នែក​នយោបាយ​ ។​

​កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ អ្នកនយោបាយ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បោះ​ឆ្នោត​ចោទប្រកាន់​ទៅ​លើ​លោកស្រី​ប្រធានាធិបតី​ Park​ Geun-hye​ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក​រលួយ​ជាមួយ​លោកស្រី​ Choi​ Soon-sil​ ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​នឹង​គ្នា​ បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​មូលនិធិ​ ហើយ​ត្រូវ​បាន​លោកស្រី​ Choi​ Soon-sil​ បង្វែរ​មូលនិធិ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ ទៅ​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.