ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ឪពុក​លូកដៃ​ជួយ​កូន​មិន​បាន​ !​ តុលាការ​សម្រេច​ឃុំខ្លួន​ ថៃ​ នរៈ​ពិ​ទូ​ កូនប្រុស​ឯកឧត្តម​ ថៃ​ នរៈ​សត្យា​ ពាក់ព័ន្ធ​រឿង​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​

​នៅ​ទីបំផុត​ អតីត​ Freshie​ Boy​ លេខ​១​ និង​អតីត​តារា​សម្តែង​ ថៃ​ នរៈ​ពិ​ទូ​ អាយុ​៣២​ឆ្នាំ​ និង​ត្រូវជា​កូនប្រុស​បង្កើត​ឯកឧត្តម​ ថៃ​ នរៈ​សត្យា​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ រង់ចាំ​តុលាការ​កំណត់​កាលបរិច្ឆេទ​បើក​សវនាការ​ជំនុំជម្រះ​នៅ​ពេល​ក្រោយ​ ពី​បទ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ ខណៈ​ភរិយា​របស់​ជន​ត្រូវ​ចោទ​រូប​នេះ​ឈ្មោះ​ អោ​ក​រតនៈ​ ប៉ុ​ណ្ណិ​កា​ អាយុ​២៧​ឆ្នាំ​ ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែ​ និង​បន្សាបថ្នាំ​ញៀន​ ។​

​លោក​ ថៃ​ នរៈ​ពិ​ទូ​ និង​បក្ខពួក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ នៅ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​មាន​យីហោ​ឈ្មោះ​ «The​ Sound​ Family​ KTV»​ ពី​បទ​រក្សា​ទុក​គ្រឿងញៀន​ ។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​បក្ខពួក​ ថៃ​ នរៈ​ពិ​ទូ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នោះ​ សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុ​តាង​ជា​អាទិ៍​ ៖​ ថ្នាំ​ញៀន​ប្រភេទ​ Ketamine​ ចំនួន​៣​ថង់​ ទម្ងន់​០,៨៨​ក្រាម​ ,​ ថ្នាំ​ Diazepam​ ចំនួន​អំ​ពូ​ល​ ,​ ថ្នាំ​គ្រាប់​ Zepam​ ចំនួន​១៦​បន្ទះ​ ,​ ឧបករណ៍​(​ពុម្ព​)​សម្រាប់​កែ​ច្នៃ​ថ្នាំ​ញៀន​ Ecstasy​ ចំនួន​២​ និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.