ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ដល់​បទ​ជប៉ុន​ល្មម​ !​ នៅ​ស​ប្តា​ហ៍​ក្រោយ​ជប៉ុន​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​យោធា​ការពារ​មី​ស៊ី​ល​ទំនើប​ថ្មី​ទៅ​លំហ​អាកាស​

​ប្រសិនបើ​មិន​មានការ​ប្រែប្រួល​ពេលវេលា​ទេ​នោះ​ គឺ​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ មន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​នឹង​ចាត់ចែង​បាញ់​បង្ហោះ​ផ្កាយ​រណប​យោធា​ថ្មី​ទំនើប​របស់​ខ្លួន​ឈ្មោះ​ DSN-2​ ឬ​ Kirameki-2​ ទៅ​កាន់​លំហ​អាកាស​ ដែល​គម្រោង​ពិសេស​នេះ​ធ្លាប់​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​រួច​ហើយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ Kyodo​ របស់​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ផ្កាយ​រណប​យោធា​ថ្មី​ទំនើប​របស់​ជប៉ុន​ដែល​មាន​រយៈពេល​បំពេញបេសកកម្ម​ចំនួន​១៥​ឆ្នាំ​នេះ​ នឹង​ដើរតួ​យ៉ាង​ចម្បង​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​នូវ​ទិន្នន័យ​ដ៏​ធំ​ទូលាយ​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ជប៉ុន​ ។​

​គេហទំព័រ​ UPI​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ​ឲ្យ​ដឹង​ថា​ ផ្កាយ​រណប​យោធា​ធុន​ DSN-2​ ធ្វើ​ទំនើប​កម្ម​ពី​ផ្កាយ​រណប​ធុន​ DSN-1​ ដែល​ក្រសួងការពារជាតិ​ជប៉ុន​គ្រោង​នឹង​បាញ់​បង្ហោះ​នោះ​ គឺជា​យុទ្ធសាស្ត្រ​សម្រាប់​ការពារ​ទប់ទល់​នឹង​អាវុធ​មី​ស៊ី​ល​ដែល​ទំនងជា​វិធានការ​ដ៏​ចម្បង​ក្នុង​ការ​ទប់ស្កាត់​នឹង​សមត្ថភាព​អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េ​ខាងជើង​កំពុង​គំរាមកំហែង​សព្វថ្ងៃ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.