ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ប៉ូលិស​ខេត្តកំពត​ម្នាក់​ត្រូវ​បាន​ដកហូត​ឋានន្តរស័ក្តិ​ និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ ជួញដូរ​គ្រឿងញៀន​

​យោង​តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ដែល​មាន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​លោក​ព្រិ​ន្ទ​បាល​ទោ​ ស៊ា​ សុខ​បញ្ញា​ អត្តលេខ​៧៦៣៦០​ មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ប្រចាំការ​នៅ​ច្រក​តន់​ហន់​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ដោយ​រូបភាព​ដកហូត​ឋានន្តរស័ក្តិ​ និង​បណ្តេញចេញ​ផុត​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ដោយ​ប្រកាស​លេខ​១៤២​ប្រក​ ចុះ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៧​ ។​

​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ​ កងកម្លាំង​អន្តរាគមន៍​ពិសេស​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ភូមិ​ថ្កូវ​ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ឈាន​ទៅ​ឃាត់ខ្លួន​លោក​ព្រិ​ន្ទ​បាល​ទោ​ ស៊ា​ សុខ​បញ្ញា​ មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ប្រចាំការ​នៅ​ច្រក​តន់​ហន់​ និង​រឹបអូស​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ នេះ​គឺជា​មន្ត្រី​ទី​១​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ដែល​ត្រូវ​បាន​ដកហូត​ឋានន្តរស័ក្តិ​ និង​បណ្តេញចេញ​ផុត​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ ហើយ​មន្ត្រី​រូប​នេះ​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.