ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

មហាអំណាច​សេដ្ឋកិច្ច​អា​មេ​រិ​ក​គ្រោង​ចាយ​លុយ​ជិត​១០០​លាន​ដុល្លារ​តែ​១​ថ្ងៃ​ សម្រាប់​ពិធី​ស្បថ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​ Donald​ Trump

​សារព័ត៌មាន​ Xinhua​ របស់​ចិន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ​ឲ្យ​ដឹង​ថា​ ក្រុមការងារ​ពិធីការ​របស់​លោក​ Donald​ Trump​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ នឹង​ធ្វើ​កំណត់​ត្រា​ចំណាយ​ទឹកប្រាក់​រហូត​ដល់​៩០​លាន​ដុល្លារ​តែ​ក្នុង​១​ថ្ងៃ​ សម្រាប់​ព្រឹត្តិការណ៍​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ Donald​ Trump​ ជា​ប្រធានាធិបតី​ទី​៤៥​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ។​

​គណៈកម្មការ​រៀប​ចំការ​កម្មវិធី​ស្បថ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​ Donald​ Trump​ បាន​កំណត់​នូវ​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​សម្រាប់​ការ​បរិច្ចាគ​ពី​កិច្ច​សហប្រតិបត្តិការ​ និង​គ្មាន​ការ​កំណត់​សម្រាប់​បុគ្គល​ ខណៈ​ទឹកប្រាក់​គ្រោង​ចំណាយ​៩០​លាន​ដុល្លារ​ គឺ​មាន​ទំហំ​ច្រើន​ជាង​រហូត​ដល់​ទៅ​២​ដង​បើ​ធៀប​ទៅ​នឹង​ព្រឹត្តិការណ៍​ចូល​កាន់​តំណែង​របស់​លោក​ Barack​ Obama​ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ។​

​កាលពី​ឆ្នាំ​២០០៩​ ក្រុមការងារ​របស់​លោក​ Barack​ Obama​ រៀបចំ​កំណត់​លើ​ការ​បរិច្ចាគ​ផ្សេងៗ​(Donations)​ដោយ​ប្រមូលប្រាក់​បាន​៥៥​លាន​ដុល្លារ​ និង​នៅ​ឆ្នាំ​២០១៣​ប្រមូលប្រាក់​បាន​ចំនួន​៤៣​លាន​ដុល្លារ​ ។​

​ទោះបី​គណៈកម្មការ​ពិធីការ​របស់​លោក​ Donald​ Trump​ បដិសេធ​ផ្តល់​នូវ​ព័ត៌មាន​ពិស្តារ​អំពី​ការ​ចំណាយ​ក្តី​ ក៏​ការ​ចំណាយ​ទឹកប្រាក់​រហូត​ដល់​៩០​លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​របស់​លោក​ Donald​ Trump​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ចំណាយ​លុយ​ច្រើន​ជាង​ប្រធានាធិបតី​គ្រប់​រូប​ផ្សេង​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.