ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ហ្វី​លី​ពី​ន​ដែល​ងាក​ទៅ​ចិន​ សម្តែង​ការ​ព្រួយបារម្ភ​នឹង​ការ​ពង្រឹង​អំណាច​យោធា​របស់​ចិន​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុង​មាន​ជម្លោះ​

​លោក​ Delfin​ Lorenzana​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វី​លី​ពី​ន​ដែល​ដកស្រង់​សម្តី​ដោយ​គេហទំព័រ​សារព័ត៌មាន​ Reuters​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ពង្រឹង​អំណាច​យោធា​ និង​ការ​ដាក់​ពង្រាយ​សព្វាវុធ​របស់​ចិន​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​ ។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វី​លី​ពី​ន​លោក​ Delfin​ Lorenzana​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សកម្មភាព​របស់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​យោ​ធូប​នី​យ​កម្ម​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​តំបន់​ដែនទឹក​កំពុង​មាន​ជម្លោះ​ គឺជា​សកម្មភាព​មួយ​ផ្ទុយ​ទៅ​នឹង​វោហា​សាស្ត្រ​របស់​ចិន​ដែល​អះអាង​អំពី​គោលបំណង​របស់​ខ្លួន​ចង់បាន​សន្តិភាព​ និង​មិត្តភាព​ ។​ ករណី​នេះ​ គឺជា​ប្រការ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ ។​

​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ចិន​បាន​ដាក់​ដំឡើង​កាំភ្លើង​ប្រឆាំង​យន្តហោះ​ និង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​នៅ​លើ​កោះ​សិប្បនិមិត្ត​ក្នុង​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ហាក់​ក្នុង​បំណង​ការពារ​ និង​ទប់ទល់​ចំពោះ​ការ​វាយប្រហារ​ណាមួយ​ដោយ​អាវុធ​មី​ស៊ី​ល​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.