ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

មន្ត្រី​សង្ឃ​ជាន់ខ្ពស់​មួយ​ព្រះ​អង្គ​ដែល​ «​ឡើង​កូដ​ខ្លាំង​»​ នៅ​ឆ្នាំ​២០១៦​ ក្រោម​រូបភាព​ «​ករណី​ពិសេស​»

​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​មួយ​ព្រះ​អង្គ​បាន​ «​ឡើង​កូដ​ខ្លាំង​»​ កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ គឺ​សម្តេចព្រះ​មហា​អរិយវង្ស​ សៅរ៍​ ចន្ទ​ថុ​ល្ល​ ព្រះ​ចៅអធិការ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​ ដែល​ទទួល​បានការ​ប្តូរ​ និង​ដំឡើង​ប្រភេទ​ក្របខ័ណ្ឌ​គ្រូបង្រៀន​នៅ​ក្រសួង​ធម្មការ​និង​សាសនា​ជា​ករណី​ពិសេស​ផង​ និង​ទទួល​បានការ​តែងតាំង​មុខ​តំណែង​នៅ​ក្នុង​ស្ថាប័ន​ថេរ​សភា​នៃ​ព្រះពុទ្ធ​សាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ ។​

untitled-2

untitled-3

​សម្តេចព្រះ​មហា​អរិយវង្ស​ សៅរ៍​ ចន្ទ​ថុ​ល្ល​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​ប្តូរ​ និង​ដំឡើង​ប្រភេទ​ក្របខ័ណ្ឌ​ជា​ករណី​ពិសេស​ ប្រគេន​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​បឋម​ មក​ឋានន្តរស័ក្តិ​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើម​ខ្សែ​ពិសេស​ថ្នាក់​លេខ​៦​ នៃ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម​នៅ​ក្រសួង​ធម្មការ​និង​សាសនា​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៦/៨៤៣​ ចុះ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៦​ ។​

sao-chanthol-3

​រយៈពេល​ប្រមាណ​០២​ខែ​ក្រោយមក​ សម្តេចព្រះ​មហា​អរិយវង្ស​ សៅរ៍​ ចន្ទ​ថុ​ល្ល​ ក៏​ត្រូវ​បាន​បុរស​ខ្លាំង​នៃ​កម្ពុជា​តែងតាំង​ជា​អនុប្រធាន​ទី​៣​ថេរ​សភា​នៃ​ព្រះពុទ្ធ​សាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​សំណើ​របស់​គណៈសង្ឃ​នាយក​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​សម្តេចព្រះ​មហាសុមេធាធិបតី​ ន​ន្ទ​ ង៉ែត​ ជា​ព្រះសង្ឃ​នាយក​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១៦៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​ ។​

sao-chanthol-2

​គួរ​បញ្ជាក់​ជូន​ថា​ យោង​ចុ​ត​ហ្មាយ​របស់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០០៧​ ព្រះ​ឃោស​ធម្ម​ សៅរ៍​ ចន្ទ​ថុ​ល្ល​ ព្រះ​រាជាគណៈ​ថ្នាក់​ទោ​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​តែងតាំង​ជា​សម្តេចព្រះ​មហា​អរិយវង្ស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤០៧/១៣៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០០៧​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.