ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មន្ត្រីសង្ឃជាន់ខ្ពស់​៣ព្រះអង្គ​ត្រូវបាន​ដំឡើង​ឋានៈ​ និង​តែងតាំង​ជា​អនុប្រធានទី១​, អនុប្រធានទី២​ និងអនុប្រធានទី៣ ស្ថាប័នថេរសភា​នៃព្រះពុទ្ធសាសនា​

យោងតាម​សំណើ​ជាលិខិតលាយលក្ខណ៍អក្សរ​លេខ​០៨៥ស.ន.ក.ជ​ ចុះថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០១៦ របស់គណៈសង្ឃនាយក​ ដែល​មាន​សម្តេច​ព្រះមហា​សុមេធាធិបតី​ នន្ទ ង៉ែត​ ជាព្រះសង្ឃនាយក​នោះ​ មន្ត្រីសង្ឃជាន់ខ្ពស់​ចំនួន​៣ព្រះអង្គ​ត្រូវបាន​ដំឡើងឋានៈ​ និង​តែងតាំងជា​អនុប្រធានទី១​, អនុប្រធានទី២ និងអនុប្រធានទី៣ នៅក្នុងស្ថាប័ន​ថេរសភា​នៃព្រះពុទ្ធសាសនា​ ដោយ​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​លេខ​១១៦៩អនក្រ.តត ចុះថ្ងៃទី​០២ ខែធ្នូ ឆ្នាំ២០១៦ គឺ៖ 

១- សម្តេច​ព្រះ​វនរ័ត ណយ ច្រឹក​ ជាព្រះចៅអធិការវត្តច័ន្ទបូរីវង្ស ដំឡើងឋានៈជាអនុប្រធានទី១ ថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា។

២- សម្តេចព្រះពោធិវង្ស អំ លឹមហេង ជាព្រះចៅអធិការវត្តមុនីសុវណ្ណ (ចំពុះក្អែក) ដំឡើងឋានៈជាអនុប្រធានទី២ ថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា។

sao-chanthol-1

៣- សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម តែងតាំងជាអនុប្រធានទី៣ ថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ជូនថា ថេរសភា​នៃព្រះពុទ្ធសាសនា​នៅព្រះរាជាណាចក្រកម្ពុជា​ ដែលជា​អង្គការកំពូល​សម្រាប់ដោះស្រាយ​អធិករណ៍នៃពុទ្ធសាសនា​ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៧៦អនក្រ.តត ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦ ដោយ​មាន​សម្តេច​ព្រះធម្មលិខិត​ លាស់​ ឡាយ​ ព្រះចៅអធិការវត្តសន្សំកុសល ជាប្រធាន​។

ថេរសភា​នៃព្រះពុទ្ធសាសនា​នៅព្រះរាជាណាចក្រកម្ពុជា មាន​សម្តេច​ព្រះឧត្តមវង្សា​ មួង រ៉ា ព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្ស ជាលេខាធិការ​ និង​សម្តេច​ព្រះឧត្តមបញ្ញា​ ដូង ផង់​ ព្រះចៅអធិការវត្តព្រែកប្រាំង ជាសមាជិក​៕

untitled-2

untitled-3
 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.