ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

កៀក​ពេក​មើល​មិនឃើញ​ !​ គំនរ​ឈើ​ប្រណីត​របស់​ឈ្មួញ​កៀរគរ​ទុកដាក់​ក្បែរ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ តែ​មន្ត្រី​មិន​ខ្ចី​រវល់​

​សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ គេ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រណីត​ឡាំង​រួច​ជា​ច្រើន​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​កៀរគរ​យក​មក​ទុកដាក់​នៅ​ត្រង់​ចំណុច​ខាងក្រោយ​លំនៅ​ឋាន​របស់​ឈ្មោះ​ «​ចែ​នី​»​ ឋិត​នៅ​ភូមិ​អូរ​ល្វា​ក់​ ឃុំ​ជ័យ​ឧត្តម​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ ដែល​មាន​ចម្ងាយ​ប្រមាណ​ត្រឹម​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ប៉ុន្តែ​មិន​បាន​រំខាន​ ឬ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​មន្ត្រី​គ្រប់គ្រង​ទីស្នាក់ការ​បរិស្ថាន​នោះ​ឡើយ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​តែង​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ទីតាំង​ស្តុក​ឈើ​ប្រណីត​ដែល​មាន​សកម្មភាព​ដឹក​ជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​សម្រាប់​ចែកចាយ​ឲ្យ​បុរស​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ «​ថា​»​ មាន​ចំនួន​២​កន្លែង​ គឺ​ ៖​ ទី​១-​ជា​ផ្ទះ​របស់​ឈ្មោះ​ «​តា​តី​»​ អតីត​ជា​មន្ត្រី​បរិស្ថាន​ដែល​ចូល​និវត្តន៍​ និង​ទី​២-​ជា​ផ្ទះ​របស់​ឈ្មោះ​ «​ចែ​នី​»​ ។​

​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​ហួសចិត្ត​ នៅ​ពេល​ដែល​ធ្វើការ​សាកសួរ​ និង​ផ្តល់​ជា​ព័ត៌មាន​ទៅ​ដល់​លោក​ ធឹ​ម​ ចិត្រ​ ជា​ប្រធាន​ទីស្នាក់ការ​បរិស្ថាន​អូរ​ល្វា​ក់​ អំពី​ការ​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រណីត​របស់​ឈ្មួញ​យក​មក​រក្សា​ទុក​នៅ​ជិត​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​នោះ​ បែរជា​លោក​ ធឹ​ម​ ចិត្រ​ ឆ្លើយ​តប​ទាំង​គំរោះគំរើយ​តាម​ទូរស័ព្ទ​ថា​ «​អ្នក​សារព័ត៌មាន​ទៅ​សុំ​ដីកា​ពី​សាលាដំបូង​ខេត្ត​ទៅ​ ទើប​គេ​បង្ក្រាប​គំនរ​ឈើ​នោះ​ហើយ​»​ (Sic!)​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.