ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

អភិបាលខេត្ត​ក្នុង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ចំនួន​៣​នាក់​ ទទួល​បានការ​ដំឡើង​ថ្នាក់​តាម​របៀប​ «​ផ្លោះ​រំលង​»​ ជា​ករណី​ពិសេស​

​មាន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្នុង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ចំនួន​៣​នាក់​ ទទួល​បានការ​ដំឡើង​ថ្នាក់​តាម​របៀប​ «​ផ្លោះ​រំលង​»​ ជា​ករណី​ពិសេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៦/១០២២​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ តាម​សំណើ​(​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​)​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ ៖

yun-min-men-vibol-lon-limthai

១-​ឯកឧត្តម​ លន់​ លឹ​ម​ថៃ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ ៖​ លោក​ លន់​ លឹ​ម​ថៃ​ អតីត​អភិបាលរង​ខេត្តកំពង់ចាម​ ទទួល​បានការ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៣/៣៥១​ ចុះ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៣​ ។​ ក្រោយមក​ឯកឧត្តម​ លន់​ លឹ​ម​ថៃ​ ក៏​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ និង​បន្ត​ទៀត​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣«​ផ្លោះ​រំលង​»​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ។​

lon-limthai

២-​ឯកឧត្តម​ ម៉ែ​ន​ វិបុល​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ ៖​ លោក​ ម៉ែ​ន​ វិបុល​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ អតីត​អភិបាលរង​ខេត្តស្វាយរៀង​ ទទួល​បានការ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៦/៣១៧​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៦​ ។​ បច្ចុប្បន្ន​ ឯកឧត្តម​ ម៉ែ​ន​ វិបុល​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ «​ផ្លោះ​រំលង​»​មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ។​

men-vibol

៣-​ឯកឧត្តម​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ៖​ លោក​ យន្ត​ មីន​ អតីត​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០៩៥៣​ និង​អតីត​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង​ ត្រូវ​បាន​ផ្ទេរ​ក្របខ័ណ្ឌ​មក​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ដោយ​ទទួល​បាន​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ ។​ ក្រោយមក​ លោក​ យន្ត​ មីន​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ក៏​ទទួល​បានការ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៨០៧​ ចុះ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​ បច្ចុប្បន្ន​ ឯកឧត្តម​ យន្ត​ មីន​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦«​ផ្លោះ​រំលង​»​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​២​ ។​ លើស​ពី​នេះ​ ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ឯណោះ​វិញ​ ឯកឧត្តម​ យន្ត​ មីន​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦១៩​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​ មាន​ន័យ​ថា​ សម្រាប់​ឯកឧត្តម​ យន្ត​ មីន​ ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ក៏​បាន​ឡើងជា​លំដាប់​ និង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ក៏​បាន​ឡើងជា​បន្តបន្ទាប់​ ៕​

yun-min-letter

yun-min-letter2

yun-min-letter1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.