ថ្ងៃ សៅរ៏ ទី ៣០ ខែ ឧសភា ឆ្នាំ ២០២០

ចិន​អភិវឌ្ឍន៍​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ និង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ធុន​ JL-3​ ជំនាន់​ថ្មី​អាច​វាយប្រហារ​ដល់​ទឹកដី​អា​មេ​រិ​ក​

​គេហទំព័រ​ Ibtimes​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹង​ថា​ នា​រយៈពេល​ចុង​ក្រោយ​នេះ​ចិន​បាន​អភិវឌ្ឍ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ធុន​ Jin​ class​ 094A​ របស់​ខ្លួន​បាន​សម្រេច​ ដែល​ជា​ប្រភេទ​នាវាមុជទឹក​អាច​បំពាក់​ដោយ​មី​ស៊ី​ល​វាយលុក​បាញ់​ឆ្លង​ទ្វីប​ (ICBM)​ធុន​ JL-3​ រហូត​ដល់​ចំនួន​១២​ដើម​ និង​អាច​វាយប្រហារ​ទៅ​ដល់​ទឹកដី​សហរដ្ឋអាមេរិក​តែ​ម្តង​ ។​

​នាវាមុជទឹក​ធុន​ Jin​ class​ 094A​ ដែល​មាន​ប្រវែង​១៣៥​ម៉ែត្រ​ ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​ចិន​ ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ពី​នាវាមុជទឹក​ធុន​ Jin​ class​ 092​ ចាប់ពី​អំឡុង​ឆ្នាំ​២០០៧​រហូត​មក​ទល់​បច្ចុប្បន្ន​ ដែល​ឋិត​ក្នុង​គម្រោងការ​ផលិត​ដល់​ឆ្នាំ​២០២០​ខាង​មុខ​មាន​ចំនួន​៨​គ្រឿង​ ។​ នាវាមុជទឹក​ធុន​ Jin​ class​ 094A​ នេះ​អាច​នឹង​ត្រូវ​បំពាក់​ដោយ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ជំនាន់​ថ្មី​ធុន​ JL-3​ ។​

​ដោយឡែក​ មី​ស៊ី​ល​វាយ​លុយ​បាញ់​ឆ្លង​ទ្វីប​(ICBM)​ធុន​ JL-3​ របស់​ចិន​ដែល​ជា​ប្រភេទ​មី​ស៊ី​ល​សម្រាប់​បាញ់​ចេញពី​នាវាមុជទឹក​(SLBM)​ ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ពី​មី​ស៊ី​ល​ធុន​ JL-2​ ដែល​មាន​ប្រវែង​១៣​ម៉ែត្រ​ ទម្ងន់​៤២​តោន​ និង​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ពី​៧​ ៤០០​គីឡូម៉ែត្រ​ទៅ​៨​ ០០០​គីឡូម៉ែត្រ​ ។​

​គេហទំព័រ​ Popularmechanics​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ មី​ស៊ី​ល​វាយលុក​ឆ្លង​ទ្វីប​ជំនាន់​ថ្មី​របស់​ចិន​ធុន​ JL-3​ អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ធ្វើ​ទំនើប​កម្ម​ពី​មី​ស៊ី​ល​ធុន​ JL-2​ នោះ​ អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​រហូត​ដល់​ជាង​១១​ ០០០​គីឡូម៉ែត្រ​ ពោល​គឺ​ទៅ​ដល់​ទឹកដី​សហរដ្ឋអាមេរិក​តែ​ម្តង​ ខណៈ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ចិន​ធ្លាប់​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​វាយលុក​ឆ្លង​ទ្វីប​ធុន​ JL-3​ របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ កាលពី​អំឡុង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.