ថ្ងៃ សុក្រ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២០

ស្រណោះ​ឈើ​ធ្នង់​អាយុ​ខ្ទង់រយ​ឆ្នាំ​១​ដើម​ដែល​បាត់​ខ្លួន​ទាំង​ដើម​ ទាំង​ប្ញ​ស​ពី​ដងផ្លូវ​ទីរួមស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​

​ឈើ​ធ្នង់​ជា​ប្រភេទ​ឈើ​ប្រណីត​មួយ​ដើម​មាន​អាយុ​ខ្ទង់រយ​ឆ្នាំ​ដែល​ដុះ​ស្រប​នឹង​ដងផ្លូវ​ពី​ទីរួមស្រុក​អូរ​ជុំ​ ឆ្ពោះទៅ​ស្រុក​តា​វែង​ ត្រង់​ចំណុច​វាល​ថ្ម​រំ​ផ្ល​ង់​ ភូមិ​ណ​ង​ឡិ​ក​ ឃុំ​អូរ​ជុំ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​ ខណៈ​ប្រភព​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ធ្លាប់​មាន​ឈ្មួញ​ឈើ​រង់ចាំ​ចរចា​ទិញ​ក្នុង​តម្លៃ​ខ្ទង់​ប្រាក់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ ត្រូវ​បាន​គេ​កាប់​ផ្តួលរំលំ​ និង​គាស់​យក​ទាំង​គល់​ ទាំង​ប្ញ​សបាត់​ស្រមោល​ហើយ​តាំងពី​ជាង​១​ឆ្នាំ​មុន​ ។​ ថ្វី​ដ្បិត​វា​មាន​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​ទៅ​ហើយ​មែន​ តែ​ប្រជាពលរដ្ឋ​ហាក់​មាន​អារម្មណ៍​ថា​ នៅ​ស្តាយស្រណោះ​ចំពោះ​ឈើ​ធ្នង់​អាយុ​ខ្ទង់រយ​ឆ្នាំ​មួយ​ដើម​នេះ​ពន់ពេក​ ។​

thnang1

​ក្រោម​ហេតុផល​អះអាង​ថា​ ប៉ះពាល់​ដល់​ជួរ​បន្ទាត់​ខ្សែបណ្តាញ​ចរន្តអគ្គិសនី​ ទើប​មែកឈើ​ធ្នង់​នោះ​មួយ​ផ្នែក​ត្រូវ​បាន​គេ​កាប់​កាត់​អស់​មួយ​ចំហៀង​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ហើយ​មែកឈើ​ធ្នង់​ដែល​គេ​កាប់​នោះ​ត្រូវ​បាន​ប្រធាន​អគ្គិសនី​ខេត្ត​យក​ទៅ​ច្នៃ​ធ្វើ​ជា​ថូផ្កា​ដាក់​លម្អ​ផ្ទះ​របស់​ខ្លួន​យ៉ាង​រំភើយ​ ។​ លុះ​មក​ដល់​រាត្រី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ទើប​ឈើ​ធ្នង់​១​ដើម​នោះ​ត្រូវ​បាន​គេ​កាប់​ផ្តួលរំលំ​ទាំង​ដើម​ និង​គាស់​យក​ទាំង​ប្ញ​ស​អស់​តែ​ម្តង​ ។​

thnang

​ប្រភព​ព័ត៌មាន​ពី​សហគមន៍​ភូមិ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ការ​កាប់​រំលំ​ឈើ​ធ្នង់​១​ដើម​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​រាត្រី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ប្រមាណ​២២​យប់​ ដោយ​មាន​កងកម្លាំងប្រដាប់អាវុធ​យាមកាម​មើលផ្លូវ​ទៀត​ផង​ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ ឬ​អ្នកកាសែត​ចូល​ក្នុង​តំបន់​កំពុង​ប្រតិបត្តិការ​ឡើយ​ ។​ បន្ទាប់​ពី​កាប់​ផ្តួលរំលំ​បាន​សម្រេច​រួចរាល់​ហើយ​ ឈើ​ធ្នង់​នោះ​ត្រូវ​បាន​គេ​យក​គ្រឿងចក្រ​ដឹក​គាស់​កាយ​ និង​ស្ទូច​មក​រក្សា​ទុក​នៅ​សាលាស្រុក​អូរ​ជុំ​មួយ​យប់​ និង​ក្រោយមក​ក៏​បាត​​ដំណឹង​សូន្យឈឹង​ទៅ​ ឯវំ​ !​ ៕​

thnang2

thnang3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.