ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ក្រុមហ៊ុន​ផលិត​ឱសថ​អា​មេ​រិ​ក​ខាតបង់​ប្រាក់​២៤​ពាន់​លាន​ដុល្លារ​ ក្រោយ​ពី​លោក​ Donald​ Trump​ រិះគន់​ថា​ «​ពួក​គេ​ គឺជា​អ្នក​សម្លាប់​មនុស្ស​»

​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​សហរដ្ឋអាមេរិក​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ​នេះ​ ដែល​ប្រឈម​នឹង​ការ​ខាតបង់​ទឹកប្រាក់​ប្រមាណ​២៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​តែ​ប្រមាណ​៣០​នាទី​ បន្ទាប់​ពី​លោក​ Donald​ Trump​ ប្រធានាធិបតី​អា​មេ​រិ​ក​ទើប​ជាប់​ឆ្នោត​ថ្មី​ បរិហារ​រិះគន់​ថា​ «​ពួក​គេ​ គឺជា​អ្នក​សម្លាប់​មនុស្ស​»​ ។​

​គេហទំព័រ​សារព័ត៌មាន​ Reuters​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី​លោក​ Donald​ Trump​ បាន​រិះគន់​តាម​បណ្តាញ​សង្គម​ Twitter​ ជា​លើក​ដំបូង​ទៅ​លើ​បណ្តា​ក្រុមហ៊ុន​ផលិត​ឱសថ​ថា​ «​ពួក​គេ​ គឺជា​អ្នក​សម្លាប់​មនុស្ស​»​ ។​ លោក​ Donald​ Trump​ បាន​សង្កត់ធ្ងន់​ទៀត​ថា​ វិស័យ​ឱសថ​មាន​អំណាច​ផ្សព្វផ្សាយ​ពាស​វាល​ពាស​កាល​ ដូច្នេះ​ នៅ​ពេល​ខាង​មុខ​យើង​ត្រូវ​តែ​មាន​វិធានការ​ដើម្បី​ឈាន​ទៅ​សន្សំ​សំចៃ​ថវិកា​បាន​រាប់​ពាន់​លាន​ដុល្លារ​ជូន​រដ្ឋ​ ។​

​គ្រាន់តែ​ក្រុមហ៊ុន​ Medicare​ តែ​មួយ​ប៉ុណ្ណោះ​បាន​និង​កំពុង​ផ្គត់ផ្គង់​សេវាកម្ម​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ជាង​៥៥​លាន​នាក់​ ក្នុង​នោះ​មាន​មនុស្ស​ចាស់​ និង​ជន​ពិការ​ គិត​ជា​ទឹកប្រាក់​ស្មើនឹង​ប្រមាណ​៣២៥​ពាន់​លាន​ដុល្លារ​ដែល​រដ្ឋ​ត្រូវ​ចំណាយ​កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.