ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

លោក​ ស៊ា​ន​ ប៉េង​សែ​ និង​លោក​ ម៉ៅ​ មឿង​យ៉ា​ត​ ហៅ​ ស៊ុត​ ឌី​ណា​ ធ្លាប់​រួមដៃគ្នា​ថ្លែងការណ៍​ជំរុញ​ឲ្យ​មានការ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​១៩៧៩-១៩៨៥​ រវាង​ខ្មែរ​និង​យួន

​​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០០១​កន្លង​ទៅ​ នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ លោក​ ស៊ា​ន​ ប៉េង​សែ​ ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ និង​លោក​ ម៉ៅ​ មឿង​យ៉ា​ត​ ហៅ​ ស៊ុត​ ឌី​ណា​ អតីត​ជា​ប្រធាន​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​ បញ្ញវន្ត​ខ្មែរ​(​រប​នប​ខ​)​ ធ្លាប់​បាន​រួមដៃគ្នា​ចេញ​សេចក្តី​ប្រកាស​មួយ​ជំរុញ​ឲ្យ​មានការ​លុប​ចោល​ ឬ​មោឃភាព​នូវ​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​ស្តី​ពី​បូរណភាព​ទឹកដី​រវាង​អតីត​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នា​ឆ្នាំ​១៩៧៩​ ឆ្នាំ​១៩៨២​ ឆ្នាំ​១៩៨៣​ និង​ឆ្នាំ​១៩៨៥​ ដោយ​ចាត់​ទុក​ថា​ ជា​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​ខុសច្បាប់​ ។​

seann-peng-se

seann-peng-se-1

​ការណ៍​ដែល​លោក​ ស៊ា​ន​ ប៉េង​សែ​ និង​លោក​ ម៉ៅ​ មឿង​យ៉ា​ត​ ហៅ​ ស៊ុត​ ឌី​ណា​ ជំរុញ​ឲ្យ​មានការ​លុប​ចោល​ ឬ​មោឃភាព​នូវ​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​ស្តី​ពី​បូរណភាព​ទឹកដី​រវាង​កម្ពុជា​និង​វៀតណាម​នា​ឆ្នាំ​១៩៧៩​ ឆ្នាំ​១៩៨២​ ឆ្នាំ​១៩៨៣​ និង​ឆ្នាំ​១៩៨៥​ ដែល​ចាត់​ទុក​ថា​ ជា​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​ខុសច្បាប់​នោះ​ គឺ​ដោយ​សំអាង​ទៅ​លើ​ស្មារតី​នៃ​សន្និសីទ​ទី​ក្រុងប៉ារីស​ស្តី​ពី​កម្ពុជា​ឆ្នាំ​១៩៩១​ និង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ ។​

sut-dina-82-1

​នៅ​ទីបំផុត​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ មិន​ខ្ចី​ខ្វល់​ទៅ​នឹង​ប្រតិកម្ម​របស់​មជ្ឈដ្ឋាន​នានា​ និង​សកម្មជន​ទឹកដី​នោះ​ឡើយ​ គឺ​បាន​រូតរះ​ជិះ​យន្តហោះ​ទៅ​កាន់​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ ចុះហត្ថលេខា​ជាមួយ​លោក​ ផា​ន​ វ៉ា​ន់ខា​យ​ (Phan​ Van​ Khai)​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ដូច​ជា​បាន​ «​ប្រថាប់ត្រា​»​សា​ជា​ថ្មី​ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ឲ្យ​ក្លាយទៅជា​ស្របច្បាប់​ឯណោះ​ឆ្កុយ​ ។​ លើស​ពី​នេះ​ សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​នោះ​ បាន​ប្រើប្រាស់​ផែនទី​ UTM​ ខ្នាត​ ១/៥០​ ០០០​ ផ្ទុយ​ទៅ​នឹង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​បូរណភាព​ទឹកដី​កម្ពុជា​ប្រើប្រាស់​ផែនទី​ខ្នាត​ ១/១០០​ ០០០​ទៀត​ផង​ ខណៈ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ក្លាយទៅជា​ច្បាប់​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​យ៉ាង​ហ៊ឺហា​ទល់​សព្វថ្ងៃ​ ។​

cambodia-vietnam-2005-4

​ក្រោយមក​ លោក​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ ក៏​បាន​«​រត់​ចោល​»​លោក​ ស៊ា​ន​ ប៉េង​សែ​ និង​សម្រេចចិត្ត​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បុរស​ខ្លាំង​ដើម្បី​ទទួល​បាន​បុណ្យស័ក្តិ​នា​អំឡុង​ចុងឆ្នាំ​២០០៨​ ។​ ប៉ុន្តែ​តម​ក​ទៀត​ ជា​អកុសល​បន្ទាប់​ពី​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រមាណ​៧​ឆ្នាំ​ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ខ្លួន​នា​ខែមេសា​ ឆ្នាំ​២០១៦​ និង​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ទល់​បច្ចុប្បន្ន​ ពី​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ និង​បទ​រំលោភ​អំណាច​(​ពុក​រលួយ​)​ ។​

constitution

​ឥឡូវនេះ​ វាសនា​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​ គឺ​ឋិត​នៅ​ក្នុង​កណ្តាប់ដៃ​អំណាច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្នាក់​ជា​អ្នក​កំណត់​ប៉ុណ្ណោះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.