ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សម្លកំពឹសហើយ ! ថៅកែក្រុមហ៊ុន Samsung ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយរបស់លោកស្រីប្រធានាធិបតី Park Geun-hye

គេហទំព័រសារព័ត៌មាន Yonhapnews របស់ប្រទេសកូរ៉េខាងត្បូងបានផ្សព្វផ្សាយឲ្យដឹងថា លោក Lee Jae-yong អគ្គនាយករងក្រុមហ៊ុន Samsung Electronics Co.,Ltd. ដែលគេចាត់ទុកថាជាថៅកែក្រុមហ៊ុនបន្ទាប់ពីឪពុករបស់លោកទទួលមរណភាពនាអំឡុងឆ្នាំ២០១៤កន្លងទៅនោះ នឹងត្រូវសាកសួរយកចម្លើយដោយរដ្ឋអាជ្ញានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយរបស់លោកស្រី Park Geun-hye ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង ។

ក្រុមហ៊ុន Samsung Electronics Co.,Ltd. របស់កូរ៉េខាងត្បូងដែលសព្វថ្ងៃគ្រប់គ្រងដោយលោក Lee Jae-yong អាយុ៤៨ឆ្នាំ បន្ទាប់ពីលោក Lee Kun-hee ត្រូវជាឪពុកទទួលមរណភាពនាអំឡុងឆ្នាំ២០១៤ដោយជំងឺគាំងបេះដូង ត្រូវបានរងការចោទប្រកាន់ថា បានផ្ដល់ទឹកប្រាក់ចំនួនប្រមាណ១៨,៣លានដុល្លារអាមេរិកទៅក្នុងមូលនិធិមួយដែលគ្រប់គ្រងដោយលោកស្រី Choi Soon-sil ជាមិត្តភក្ដិជិតស្និទ្ធរបស់លោកស្រីប្រធានាធិបតី Park Geun-hye ទុកជាការដោះដូរនឹងការគាំទ្រផ្នែកនយោបាយ ។

កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ អ្នកនយោបាយប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតចោទប្រកាន់ទៅលើលោកស្រីប្រធានាធិបតី Park Geun-hye ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយជាមួយលោកស្រី Choi Soon-sil ដែលជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នា បានបង្ខំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់មូលនិធិ ហើយត្រូវបានលោកស្រី Choi Soon-sil បង្វែរមូលនិធិក្នុងទំហំទឹកប្រាក់ច្រើនលានដុល្លារអាមេរិកនោះទៅជាផលប្រយោជន៍ផ្ទាល់ខ្លួន ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.