កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ពីទីក្រុងប៉ារីស លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ស្តីអំពីការផ្ទេរមាត្រាដ្ឋានផែនទីភូមិសាស្ត្រនៃប្រទេសកម្ពុជា ដោយប្រកាសប្រឆាំងដាច់ខាតចំពោះការកែកប្រែ និងការលុបចោលមាត្រា២នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា « បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រះដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ » ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំងមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖