ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

Style​ អឺរ៉ុប​ពង្វក់ស្មារតី​យុវជន​ខ្មែរ​ជំនាន់​ថ្មី​ ក្លាយជា​អំណោយ​ក្នុង​ថ្ងៃ​បុណ្យ​ Christmas​ 

​នៅ​សល់​ពេលវេលា​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ គឺ​បុណ្យ​គ្រី​ស្ត​ស្មាស​(Christmas)​ ឬ​បុណ្យ​ណូអែល​របស់​អ្នក​កាន់សាសនា​គ្រឹ​ស្ត​នឹង​ឈាន​មក​ដល់​ ខណៈ​ទន្ទឹម​នឹង​នេះ​ដែរ​មាន​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ឋិត​ក្នុង​ស្រទាប់​យុវជន​ខ្មែរ​ជំនាន់​ថ្មី​មួយ​ចំនួន​ បាន​ Post​ នូវ​រូបភាព​ និង​ពាក្យពេចន៍​របស់​ខ្លួន​ខ្លះៗ​ជា​អំណោយ​ «​ កាដូ​ »​ សម្រាប់​ថ្ងៃ​បុណ្យ​ Christmas​ ។​

​មាន​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ មួយ​ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ «​ Mak​ Mak​ »​ បាន​ Post​ នូវ​រូបភាព​ជា​ទម្រង់​(Style)​នៃ​សេចក្តី​ស្រឡាញ់​តាម​របៀប​អឺរ៉ុប​ ដោយ​បឺត​មាត់​គ្នា​ទុកជា​កាដូ​សម្រាប់​ថ្ងៃ​បុណ្យ​ Christmas​ ជា​សាធារណៈ​ដ៏​ភ្លើតភ្លើន​ ហួស​ឆ្ងាយ​ពី​តម្រា​ក្បួនខ្នាត​នៃ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ ។​

​នៅ​មាន​រូបភាព​ភ្លើតភ្លើន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​យុវជន​ខ្មែរ​ជំនាន់​ថ្មី​មួយ​ចំនួន​ទៀត​ ដែល​ពួក​គេ​យល់​ថា​ សម្រាប់​ជា​កាដូ​ក្នុង​ថ្ងៃ​បុណ្យ​ Christmas​ ដែល​ជា​វប្បធម៌​ប្រពៃណី​របស់​គ្រឹ​ស្ត​បរិស័ទ​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សមាហរណកម្ម​ផ្នែក​ព័ត៌មាន​ និង​បច្ចេកវិទ្យា​ ព្រមទាំង​វប្បធម៌​ក្នុង​ក្របខ័ណ្ឌ​តំបន់​ និង​ក្របខ័ណ្ឌ​ពិភពលោក​វិ​វ​ឌ្ឍ​គំហុក​ខ្លាំង​ពេក​ បូក​រួម​ប្រព័ន្ធ​អប់រំ​សិក្សាធិការ​ជាតិ​របស់​ខ្មែរ​មាន​ភាព​ធូររលុង​ផង​ គឺ​អាច​ជា​បច្ច័យ​អាក្រក់​ដែល​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.