ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

អតីត​មេ​ គ​.​ជ​.​ប​ ដែល​នាំ​ឲ្យ​ CPP​ ស្គាល់​ពន្លឺ​នៃ​ការ​ឈ្នះ​ឆ្នោត​ទល់​សព្វថ្ងៃ​ ទទួលមរណភាព​

​លោក​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ និង​វិបស្សនា​ អតីតរដ្ឋមន្ត្រី​ក្រសួងឃោសនាការ ​វប្បធម៌​ និងព័ត៌មាន នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ទសវត្សរ៍​ឆ្នាំ​៨០​ និង​អតីត​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​២(១៩៩៨-២០០៣)​ បន្ទាប់​ពី​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​(UNTAC)​ បាន​ទទួលមរណភាព​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ​ ដោយ​រោគាពាធ​ នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់​ ឋិត​នៅ​ខេត្តកណ្តាល​ ។​

​នៅ​ពេល​លោក​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ គឺ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​មានទ្រព្យ​សម្បត្តិ​មហាសាល​ ស្គាល់​នូវ​ពន្លឺ​នៃ​ការ​ឈ្នះ​ឆ្នោត​នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​២(១៩៩៨-២០០៣)​ និង​ក៏​ជា​ឱកាស​នាំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​(​អតីត​សម្តេច​ ហ៊ុន​ សែន​)​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់ឯង​រហូត​ដល់​បច្ចុប្បន្ន​ បន្ទាប់​ពី​ធ្លាប់​ចាញ់ឆ្នោត​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​យ៉ាង​ជូរ​ចត់​នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១​ រៀបចំ​ដោយ​ UNTAC​ (១៩៩៣-១៩៩៨)​ ។​

​ឯកឧត្តម​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បច្ចុប្បន្ន​ និង​អតីត​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ​ ក៏​ធ្លាប់​បាន​ធ្វើ​ជាទី​ប្រឹក្សា​របស់​លោក​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ ជា​អតីត​ប្រធាន​ គ​.​ជ​.​ប​ ផង​ដែរ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.