ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​ដ៏​ទំនើប​មួយ​ប្រភេទ​ទៀត​ធុន​ T-50​ របស់​រុ​ស្ស៊ី​ ចាប់ផ្តើម​បង្ហាញ​រូបរាង​

​គេហទំព័រ​សារព័ត៌មាន​ CNN​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា​ រុ​ស្ស៊ី​បាន​ចាប់ផ្តើម​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​នៃ​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​ដ៏​ទំនើប​មួយ​ប្រភេទ​ទៀត​ ក្រៅពី​យន្តហោះ​ចម្បាំង​ធុន​ Su-35​ របស់​ខ្លួន​ គឺ​យន្តហោះ​ចម្បាំង​ធុន​ T-50​ ។​

​សារព័ត៌មាន​ Sputnik​ របស់​រុ​ស្ស៊ី​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ យន្តហោះ​ចម្បាំង​ដ៏​ទំនើប​របស់​រុ​ស្ស៊ី​ធុន​ T-50​ មាន​តម្លៃ​ប្រមាណ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ហើយ​វា​អាច​ប្រៀបធៀប​ទៅ​នឹង​សក្តានុពល​របស់​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​អា​មេ​រិ​ក​ធុន​ F-22​ Raptor​ និង​ធុន​ F-35​ ។​

​យន្តហោះ​ចម្បាំង​ធុន​ T-50​ ឬ​មានឈ្មោះ​ថា​ Sukhoi​ PAK​ FA​ របស់​រុ​ស្ស៊ី​ ផលិត​ដោយ​ក្រុមហ៊ុន​ Sukhoi​ ដែល​ចាប់ផ្តើម​បង្ហាញ​គំរូ​លើក​ដំបូង​នា​ដើមឆ្នាំ​២០១០​ និង​ចាប់ផ្តើម​បញ្ចប់​ការ​ផលិត​នៅ​ចុងឆ្នាំ​២០១៦​ ឬ​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ​ ។​ គម្រោង​អភិវឌ្ឍន៍​ផលិត​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ធុន​ T-50​ នេះ​ ត្រូវការ​ចំណាយ​លុយ​អស់ពី​រង្វង់​៨​ពាន់​លាន​ទៅ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.