ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

បណ្ឌិត​សភាចា​រ្យ​ស្ថាបនិក​ម្នាក់​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ទទួលមរណភាព​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ខៀវ​ ថវិកា​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ត្រូវជា​ប្អូនប្រុស​បង្កើត​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ក្នុង​ជន្មាយុ​៥៦​ឆ្នាំ​ ដោយ​រោគាពាធ​ ។​

​ក្រោយ​ការ​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ លោក​បណ្ឌិត​សភាចា​រ្យ​ ខៀវ​ ថវិកា​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០២៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​ក្នុង​នាម​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មួយ​រូប​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ខៀវ​ ថវិកា​ ទទួល​បានការ​តែងតាំង​ជា​បណ្ឌិត​សភាចា​រ្យ​ស្ថាបនិក​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៥/២៥២​ ចុះ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.